អបអរសាទរ! កម្ពុជា ឈ្នះ​ ឡាវ ២-១​ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ហើយ បន្ទាប់​ពី​​បាន​យក​ឈ្នះ​ក្រុម​​ជម្រើស​ជាតិ​ឡាវ​ដោយ​លទ្ធផល​ ២-១ នៃ​យុទ្ធនាការណ៍​ជម្រុះ​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2016 នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​។

 

ការ​ប្រកួត​វគ្គ​ទី​១ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​​នាំ​​មុខ​ក្រុម​​​ជម្រើស​ជាតិ​ឡាវ​​ដោយ​លទ្ធផល​ ១-០ ​នៃ​​​​យុទ្ធនាការណ៍​​ជម្រុះ​ពាន​រង្វាន់ AFFF Suzuki Cup 2016។​ ក្រុម​ទាំង​ពីរ​បាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​​ទៅ​មក​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ប៉ុន្តែ​ក្រុម​កម្ពុជា​បាន​នបង្ហាញ​ទម្រង់​លេង​យល់​ចិត្ត​គ្នា​បាន​ល្អ ខណៈ​ក្រុម​ឡាវ​បាន​បាន​ព្យាយាម​ការពារ និង​វាយ​បកវិញ។ ទោះ​យ៉ាង​ណា កម្ពុជា​អាច​រក​គ្រាប់​បាន​១​គ្រាប់​ដោយ​​​​ខ្សែ​ប្រយុទ្ធ​លេខ​៧ ប្រាក់ មុន្នីឧត្តម​ ​ដោយ​ការ​​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៤៤ នៃ​​​​វគ្គ​ទី​១ បន្ទាប់​ពី​ខ្សែ​ការពារ​ឡាវ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។

 

ចំពោះ​ការ​ប្រកួត​នៅ​វគ្គ​ទី​២​ ឡាវ​បាន​ព្យាយាម​វាយ​សម្រុក​នៅ​ដើម​តង់ និង​អាច​រក​គ្រាប់​បាល់​តាម​​​ស្មើ​ ១-១ ដោយ​​កីឡាករ Soukavath នៅ​នាទី​ទី​៥៣។ បន្ទាប់​ពី​ក្រុម​ឡាវ​តាម​ស្មើ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក​ និង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​ដោយ​មាន​សមាជិក​ចូល​ថ្មី​គឺ ចាន់ វឌ្ឍនាកា និង ឃួន ឡាបូរ៉ាវី។ ការ​វាយ​លុក និង​ទទួល​បាន​ឱកាស​ជា​បន្ត​បន្ទាប់​ ទី​បំផុត​កម្ពុជា​បាន​បំប៉ោង​សំណាញ់​ទី​ឡាវ​ជា​លើក​ទី​ពីរ​ដោយ​ខ្សែ​បម្រើ​លេខ​១៧ ឈិន ឈឿន នៅ​​ចុង​វគ្គ​ទី​២​​ដើម្បី​​នាំ​មុខ​សាថ្មី​ ២-១។​ ចប់​ការ​ប្រកួត កម្ពុជា​ទទួល​បាន​៣​ពិន្ទុ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ឡាវ​ដោយ​លទ្ធផល ២-១៕

 

អបអរសាទរ! កម្ពុជា ឈ្នះ​ ឡាវ ២-១​ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​ក្រុម​ជម្រើស​ជាតិកម្ពុជា

 

អបអរសាទរ! កម្ពុជា ឈ្នះ​ ឡាវ ២-១​ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​ក្រុម​ជម្រើស​ជាតិ​ឡាវ

 

អបអរសាទរ! កម្ពុជា ឈ្នះ​ ឡាវ ២-១​ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​

 

អបអរសាទរ! កម្ពុជា ឈ្នះ​ ឡាវ ២-១​ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​