បើ​ឈ្នះ​ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​ទៀត សម្តេច​ហ៊ុន សែន សន្យាលើកទឹកចិត្ត​៥​ម៉ឺន​ដុល្លា​ និពន្ធដោយ : ថ្មីៗ       October-15-2016, 8:54 pm         1152

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108បើ​ឈ្នះ​ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​ទៀត សម្តេច​ហ៊ុន សែន សន្យាលើកទឹកចិត្ត​៥​ម៉ឺន​ដុល្លា​ជនបរទេសគាំទ្រក្រុមជម្រើស​ជាតិ​កម្ពុជា។ រូបថត សឿន វណ្ណឌេតភ្លាមៗ​បន្ទាប់ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ឡាវ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​អបអរសាទរ ហើយ​សម្តេច​សន្យា​ផ្តល់​ថវិកា​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងករណី​កម្ពុជា បន្ត​យកឈ្នះ​ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។​

កម្ពុជា​ត្រូវ​ទទួល​ព្រុយ​ណេ​នៅ​ថ្ងៃ​អង្គា ទី​១៨ ខែតុលា មុន​ជួប​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​បី​ថ្ងៃ​បន្ទាប់​ទៀត​។ កម្ពុជា និង​ព្រុយ​ណេ មាន​បី​ពិន្ទុ បន្ទាប់ពី​បាន​យកឈ្នះ​ឡាវ និង​ទី​ម័​រ​ខាងកើត ក្នុង​លទ្ធផល ២-១ ដូចគ្នា​។ ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​វគ្គ​ជម្រុះ​នេះ នឹង​ទទួលបាន​កៅអី​ទៅកាន់​ពូ​ល B នៅ​ជុំ​ចុងក្រោយ ដោយ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​វៀតណាម​៕

វីដេអូ កម្ពុជាឈ្នះឡាវ ២-១

វីដេអូ ព្រុយណេឈ្នះទីម័រខាងកើត ២-១