អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

6 Videos


តើអ្នកចង់បានសុខភាពល្អមែនទេ? ពិតហើយមនុស្សគ្រប់រូបតែងចង់បានសុខភាពល្អ និងព្យាយាមពិសា អាហារមួយចំនួនដែលពួកគេយល់ថាអាចផ្តល់ផលល្អចំពោះសុខភាព ។ ប៉ុន្តែតាមពិតទៅមានអាហារ មួយចំនួនដែលអ្នកមិនគួរពិសាញឹកញាប់និងច្រើននោះទេ ។ មនុស្សខ្លះតែងយល់ខុសកាលពីមុន ថាវាជាអាហារដែលល្អអាចប៉ូវនិងជួយដល់សុខភាពរបស់ពួកគេ៖

១. ប្រេងដូង៖
បើតាមអ្នកជំនាញអាហារូបត្ថម្ភចំនួន ៣៧% យល់ថា ប្រេងដូងគឺល្អចំពោះសុខភាព ។ ពិតហើយក្នុងប្រេងដូងមាន ជាតិខ្លាញ់ខ្ពស់ និងកម្រិតកូឡេស្តេរ៉ូលទាប ។ បញ្ហាគឺនៅត្រង់ថា អ្នកមិនគួរបរិភោគក្នុងបរិមាណច្រើន នោះទេ ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

២. សាច់គោងៀត៖
សាច់គោងៀតគឺជាអាហារដ៏សក្តិសមសម្រាប់អ្នកលេងកីឡា និងអ្នកលើកទំងន់ ដែលចង់អោយមានសាច់ដុំ រឹងមាំ ព្រោះសាច់គោសំបូរដោយប្រូតេអ៊ីនខ្ពស់ ។ ដោយឡែកវាក៏មានផ្ទុកសារធាតុសូដ្យូមច្រើនណាស់ដែរ ដែលអ្នកមិនគួរពិសាវាញឹកញាប់ពេកនោះទេ ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៣. នំសណ្តែក៖
ចំពោះនំដែលមានលាយជាមួយសណ្តែកដី ល្ង ស្ករ និងលាយគ្រាប់ធញ្ញជាតិផ្សេងៗ គឺមិនល្អនោះទេ ព្រោះវា ផ្ទុកនូវជាតិប្រូតេអ៊ីនខ្ពស់ ហើយប្រសិនបើអ្នកពិសាក្នុងបរិមាណច្រើនពេកនោះវានឹងប៉ះពាល់ដល់សុខភាព មិនខាន ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៤. ទឹកដោះគោជូកក៖
ទឹកដោះគោជូត្រូវបានគេចាត់ទុកថាជាអាហារមួយល្អចំពោះសុខភាព ប៉ុន្តែវាមានផ្ទុកនូវជាតិខ្លាញ់ខ្ពស់ និងកម្រិតកាឡូរីខ្ពស់ ។ អ្នកអាចពិសាបានក្នុងបរិមាណត្រឹមមួយកំប៉ុងតូចល្មមក្នុងមួយថ្ងៃគឺសម ល្មមទៅហើយ ។ ចូរកុំពិសាវាច្រើនពេក ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៥. ទឹកក្រូច៖
ចំពោះទឹកក្រូចដែលមិនមែនច្របាច់ចេញពីផ្លែក្រូចសុទ្ធ មានផ្ទុកសារធាតុស្ករច្រើន ជាពិសេសទឹកក្រូចកំប៉ុង និងទឹកផ្លែឈើកំប៉ុងមួយចំនួន វាច្រើនផ្សំនូវជាតិស្ករបន្ថែមរសជាតិផ្សេងៗ ដែលអាចប៉ះពាល់ខ្លាំងដល់សុខភាព ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៦. ទឹកសូដា៖
បើទោះជាភេសជ្ជៈមួយនេះ គ្មានកម្រិតកាឡូរីខ្ពស់ក្តី និងបើទោះជាវាទទួលបានការអនុញ្ញាតិពី អង្គការវាយតម្លៃម្ហូបអាហារហើយក្តី ក៏គេនៅតែមានមន្ទិលចំពោះភេសជ្ជៈមួយនេះ ពីគុណប្រយោជន៍របស់វាចំពោះ សុខភាពនៅឡើយ ដូច្នេះអ្នកគួរពិសារ ក្នុងបរិមាណល្មមសមរម្យទើបប្រសើរ ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៧. អាហារអូដ្ឋ៖
ចំពោះអាហារស្រូវសាឡីអូដ្ឋ ដែលធ្លាប់ចាត់ទុកថាជាអាហារល្អចំពោះសុខភាពនោះ តាមពិតទៅវាមិនប្រាកដនោះទេ ពីព្រោះ វាជាអាហារដែលគេបានយកទៅកែច្នៃរួចហើយ ហើយបើអ្នកយក វាទៅពិសារលាយជាមួយទឹកដោះគោនិងផ្លែឈើមួយចំនួនទៀតនោះ វានឹងធ្វើអោយឡើងកម្រិតកាឡូរីថែមមួយកម្រិតទៀត ។ ដូច្នេះ អ្នកដែលមានបំណងចង់សម្រកទំងន់ ពុំគួរពិសារវាច្រើនពេកនោះទេ ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៨. សាច់ងៀតទូទៅ៖
ពិតហើយមិនត្រឹមតែសាច់គោងៀតនោះទេ សាច់ងៀតមួយចំនួនដូចជាត្រីងៀត សាច់ក្រក និងអាហារសាច់ក្រៀម ទូទៅ មិនល្អចំពោះសុខភាពនោះទេ ព្រោះវាត្រូវបានគេប្រើសារធាតុបន្ថែមរស និងសារធាតុផ្អាប់សាច់ដើម្បី រក្សាគុណភាពទុកអោយបានយូរ ។ សារធាតុទាំងនោះមានផលប៉ះពាល់ខ្លាំងចំពោះសុខភាពក្នុងរយៈពេលយូរ ដែលអ្នកមិនអាចដឹង ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

៩. ផ្លែឈើក្រៀម៖
ចំពោះផ្លែឈើដែលគេយកទៅហាលអោយក្រៀម ក៏មិនល្អចំពោះសុខភាពនោះដែរ ។ ផ្លែឈើទាំងនេះត្រូវបានគេរក្សាទុកក្នុងវិធីមួយដូចទៅនឹងសាច់ងៀតដូច្នោះដែរ លើសពីនេះ វាក៏មានលាយជាតិ ស្ករបន្ថែមលើសចំណុះ ព្រោះបើតាមសភាពដើមនៃផ្លែឈើទាំងនោះវាមិនមានរសផ្អែមខ្លាំងដូចផ្លែឈើក្រៀម ទាំងនោះឡើយ ។

អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

១០. ភេសជ្ជៈប៉ូវកម្លាំង៖
ចំពោះអ្នកលេងកីឡាដែលមានសភាពអស់កម្លាំង តែងតែពិសារភេសជ្ជៈនៅក្រោយពេលហាត់កីឡារួច ដែលភេសជ្ជៈទាំងនោះមានផ្ទុកជាតិស្ករកែច្នៃខ្ពស់បំផុត ហើយវាក៏នឹងធ្វើអោយរាងកាយកាន់តែអស់កម្លាំង ថែមទៀតក្នុងការរំលាយជាតិស្ករ សូម្បីតែភេសជ្ជៈធម្មតា ដូចជាទឹកក្រូច ឫទឹកផ្លែឈើក្តី ។ ដូច្នេះអ្នកជំនាញស្នើរអោយអ្នកគួរជ្រើសរើសពិសារទឹកធម្មតាវិញទើបជាការប្រសើរ៕ សុផល
អាហារ ១០មុខ ដែលយល់ថាល្អ ប៉ុន្តែបែរជាប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន