BBC សហការ​គ្នា​យ៉ាង​អស្ចារ្យ​ជួយ​ឲ្យ​ Zidane កាន់​តែ​មាន​ទំនុក​ចិត្ត​អង្គុយ​កៅអី​ជា​គ្រូ​បង្វឹក​របស់​ Real Madrid

ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​ជា​ការ​ប្រកួត​ទី​២​ដែល​ Zidane ដឹកនាំ​បាន​ជួយ​ឲ្យ​ Real Madrid យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៥​ទល់​នឹង​១​លើ​ក្លឹប​ Sporting de Gijon ។

ដោយ​៥​គ្រាប់​របស់​ Real Madrid គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​ Gareth Bale នៅ​នាទី​ទី​៧​ ខណៈ​ Cristiano Ronaldo បាន​ស៊ុត​២​គ្រាប់​នៅ​( នាទី​ទី​៩​និង​១៨​ ) ដោយ​ឡែក​២​គ្រាប់​ទៀត​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Karim Benzema នៅ​ ( នាទី​១២​និង​៤១​ ) ។

គួរ​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន​ដែល​ជា​ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​ Zidane គឺ​ក្លឹប​ Real Madrid យក​ឈ្នះ​ដោយ​លទ្ធផល​៥​ទល់​នឹង​០​លើ​ក្លឹប​ Deportivo ។ ដែល​លទ្ធផល​ទាំង​២​ប្រកួត​នេះ​នឹង​ធ្វើ​ឲ្យ​ Zidane កាន់​តែ​មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​អង្គុយ​កៅអី​ក្លឹប​ដ៏​ធំ​នៅ​អឺរ៉ុប​មួយ​នេះ​ ។

អត្ថបទ ៖ វិចទ័រ

  • BBC សហការ​គ្នា​យ៉ាង​អស្ចារ្យ​ជួយ​ឲ្យ​ Zidane កាន់​តែ​មាន​ទំនុក​ចិត្ត​អង្គុយ​កៅអី​ជា​គ្រូ​បង្វឹក​របស់​ Real Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: