Neymar និង​អតីត​សមាជិក​ក្រុម EXO (Kris) បង្ហាញ​មាន​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ថ្មី​ជាមួយ​នឹង កុំកុំ និង Vin Diesel

កាលពីពេលថ្មីៗនេះខ្សែភាពយន្តថ្មីមួយរឿងដែលមានចំណងជើងថា xXx: Return of Xander Cage ត្រូវបានគេបញ្ចេញនូវ Trailer ដោយបង្ហោះចូលទៅក្នុងបណ្ដាញ Youtube ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនាជុំវិញពិភពលោក។

អ្វីដែលធ្វើ Trailer នេះមានការចាប់អារម្មណ៍ក្រៅពីសាច់រឿង និងតួអង្គល្បីៗដូចជា Vin Diesel, Donnie Yen (កុំកុំ) និង Tony Jaa គឺវត្តមានរបស់តារាបាល់ទាល់ Neyma និងអតីតសមាជិកក្រុមចម្រៀង KPOP ដ៏ល្បី EXO គឺ Kris ។ ក្រៅពីនេះខ្សែភាពយន្តបែបបាញ់ប្រហារមិនញញើតដៃមួយនេះក៏បានចូលរួមសម្ដែងដោយតារាល្បីជាច្រើនទៀតដូចជា កញ្ញា Deepika Padukone, កញ្ញា Nina Dobrev, លោក Samuel L. Jackson (មេក្រុម Avenger ) និង កញ្ញា Ariadna Gutiérrez () ជាដើម ៕

បើតាមការគ្រោងទុកខ្សែភាពយន្តមួយនេះនឹងត្រូវចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ គឺនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ ៕

  • Neymar និង​អតីត​សមាជិក​ក្រុម EXO (Kris) បង្ហាញ​មាន​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ថ្មី​ជាមួយ​នឹង កុំកុំ និង Vin Diesel已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: