ឧបករណ៍​សិច​ក្លែងក្លាយ​បង្ក​គ្រោះ​ថ្នាក់​ ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់​


ឧបករណ៍​សិច​ក្លែងក្លាយ​បង្ក​គ្រោះ​ថ្នាក់​ ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់​
ឧបករណ៍សិចដែលត្រូវបានគេដាក់តាំងលក់នៅប្រទេសចិន។ AFP

ក្រុងញូវយ៉ក: ឧបករណ៍សិចអាចវត្ថុលេងថ្មី និងគួរឲ្យរំជើបរំជួលដើម្បីដុតកម្ដៅក្នុងចន្លោះពេលរួមភេទ។

មិនថា អ្នកប្រើវាសម្រាប់បបោសអង្អែល និងរំញោច ឬស៊កបញ្ចូលទៅ ក្នុងទ្វារមាស ឬរន្ធគូទដៃគូ ឬខ្លួនឯងនោះទេ សំខាន់ត្រូវប្រាកដពីប្រភពដែលទិញមក និងគុណភាពរបស់វា ដោយសារតែឧបករណ៍ជំនួយក្ដីសុខនេះអាចផ្ទុកសារធាតុជ័រ (PVC) ជាប្លាស្ទិកលាយម្សៅអាស៊ីដហ្វាលេត។

លោក ស្ទេវ ថមសុន នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនផលិតឧបករណ៍សិចប្រណីត មួយបាននិយាយថា៖ «អ្នកបានឃើញផលិតផលជាច្រើនដាក់លក់លើទីផ្សារដែលមានរូបរាងដូចផលិតផលយើង។ ទោះចំណាយប្រាក់ទិញឧបករណ៍ក្លែងក្លាយក៏អាចប្រើបានតែក៏វានឹងកើតបញ្ហាជាច្រើនពិសេស ចំពោះសុខភាពអ្នក»។

ក្រុមហ៊ុនផលិតឧបករណ៍សិចក្លែងក្លាយប្រើសមាធាតុផ្សំពីសារធាតុគីមីគ្រោះថ្នាក់ខ្លាំងដល់សុខភាព ដូចជា មេឡាមីន ជាសារធាតុគីមីម្យ៉ាងដែលអនុញ្ញាតដោយរដ្ឋបាលគ្រប់គ្រងម្ហូបអាហារ និងឱសថអាមេរិក (FDA) លើដំណើរការនៃការផលិត មិនមែនសម្រាប់ឲ្យមនុស្សប្រើប្រាស់នោះទេ។

យោងតាម FDA មេឡាមីន អាចបង្កជាក្រួសតម្រងនោម និងខ្សោយក្រលៀន ឬក៏ស្លាប់ទៀតផង។ ឈឺអ៊ួលៗ ឈាមក្នុងទឹកនោម នោមតិច ឬអត់សោះ សញ្ញាជំងឺឆ្លងតម្រងនោម និងលើសឈាមគឺជាសញ្ញាពុលសារធាតុម៉េឡាមីនពេលប្រើវា។

របាយការណ៍ឆ្នាំ ២០១៦ មួយពីអង្គការសហប្រតិបត្ដិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍បានឲ្យដឹងថា ជំនួញក្លែងបន្លំនៅទូទាំងសកលលោក មានតម្លៃប្រមាណ ៤៦១ ពាន់លានដុល្លារ។ ឧស្សាហកម្មឧបករណ៍សិចមានតម្លៃ ១៥ ពាន់លានដុល្លារ៕HR

Postkhmer

Loading...

  • ឧបករណ៍​សិច​ក្លែងក្លាយ​បង្ក​គ្រោះ​ថ្នាក់​ ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: