កីឡាករ​ដ៏​ល្អ​២​រូប​នេះ​សហការ​គ្នា​ជួយ​ Leicester City ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ​យប់​មិញ​

ការ​ប្រកួត​នៅ​ក្នុង​ក្រប​ខណ្ឌ​ Premier League កាល​ពី​យប់​មិញ​ក្លឹប​ Leicester City កាន់​មាន​ការ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ Premier League ក្រោយ​ឈ្នះ​ដោយ​លទ្ធផល​១​ទល់​នឹង​លើ​ក្លឹប​ Crystal Palace ។

ដោយ​មួយ​គ្រាប់​ដ៏​សំខាន់​នេះ​គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ក្លឹប​ Leicester City គឺ​កីឡាករ​ Riyad Mahrez នៅ​នាទី​៣៤​ ក្រោយ​ការ​បញ្ជូន​យ៉ាង​ល្អ​ពី​សំណាក់​កីឡាករ​ Jamie Vardy ។

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ Leicester City កើន​ពិន្ទុ​ដល់​ទៅ​៦៦​ពិន្ទុ​ ដែល​លើស​ក្រុម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ Tottenham Hortspur ដល់​ទៅ​៨​ពិន្ទុ​ ( Tottenham Hortspur នៅ​សល់​មួយ​ប្រកួត​នៅ​យប់​នេះ​ ) ។ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​៧​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ត្រូវ​បញ្ចប់​ទៅ​ហើយ​ ។

សូម​បញ្ជាក់​ថា​គិត​មកដល់​ពេល​នេះ​កីឡាករ​ Riyad Mahrez ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៦​គ្រាប់​និង​ Assist ចំនួន​១១​គ្រាប់​ហើយ​ឲ្យ​ Leicester City ដោយ​ឡែក​កីឡាករ​ Jamie Vardy ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​១៩​គ្រាប់​និង​ Assist ចំនួន​៦​គ្រាប់​ ។

អត្ថបទ ៖ វិចទ័រ

  • កីឡាករ​ដ៏​ល្អ​២​រូប​នេះ​សហការ​គ្នា​ជួយ​ Leicester City ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ​យប់​មិញ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:បច្ចេកវិទ្យា
Tags: