បុរស​ម្នាក់​ឆ្លុះត្រី​ម្នាក់​នៅ​វាលស្រែ​ត្រូវ​ជន​មិន​ស្គាល់មុខ​កាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខខ្ទេចក្បាលស្លាប់នៅកណ្តាលវាលស្រែយ៉ាងអាណោចអាធ័មម្នាក់ឯងបន្ទាប់ចេញទៅឆ្លុះត្រី ហើយប្រជាពលរដ្ឋបានប្រទះឃើញសពនៅវេលាម៉ោងប្រហែល៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្រឡាយវាលស្រែខាងត្បូងភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ka-15-10-2016-03

នគរបាលប៉ុស្តិ៍ឃុំពោធិ៍ទីបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហុង ផង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិករនៅភូមិពោធិ៍ទីឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានទេ។ នៅក្បែរសពសមត្ថកិច្ចរកឃើញវត្ថុតាង សាងចាក់ត្រីមួយ, កន្ត្រកសាច់ស្បៃដាក់ត្រីមួយ, បំណែក ពិលគោមឆ្លុះត្រី៣បំណែក។

ka-15-10-2016-01

នគរបាលប៉ុស្តិ៍ឃុំពោធិ៍ទីបានបញ្ជាក់ឲ្យដឹងថា៖ នៅវេលាម៉ោងប្រហែល២១ និង០០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០ ១៦ជនរងគ្រោះបានចេញពីផ្ទះទៅឆ្លុះត្រីនៅវាលស្រែខាងត្បូងភូមិពោធិ៍ទីចំង៉ាយ១២០០ម៉ែត្រពីភូមិ ត្រូវបានជនមិន ស្គាល់អត្តសញ្ញាណកាប់ចំក្បាលជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកជនដៃដល់ ដើម្បីចាត់ការតាមច្បាប់៕

ka-15-10-2016-04
ka-15-10-2016-02