ប្រជាប្រិយ សូមអបអរសាទរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះ ឡាវ ២-១

6 Videos


នៅក្នុងការប្រកួតបាល់ទាត់ជម្រុះ ដើម្បីដណ្តើមពានរង្វាន់ AFF Suzuki Cup នារាត្រីថ្ងៃទី១៥ ខែតុលានេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាលេងបានយ៉ាងល្អ ដោយយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ២-១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ដោយនៅតង់ទី១ នាទីទី៤២ កីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ប៉េណាល់ទីចូលខាងឡាវ ១គ្រាប់ធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាំមុខក្រុមជម្រើសជាតិឡាវ ១-០។

ប្រជាប្រិយ សូមអបអរសាទរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះ ឡាវ ២-១
តែចូលដល់តង់ទី២ ក្រុមកីឡាករជម្រើសជាតិឡាវ បានធ្វើការវាយលុកយ៉ាងខ្លាំង ហើយនៅនាទីទី៥២ បានទាត់បាល់បញ្ចូលទីខាងកម្ពុជាបាន១គ្រាប់វិញ ធ្វើឲ្យលទ្ធផល ស្មើគ្នា ១-១ ។ប៉ុន្តែនៅនាទីទី៨២ ខាងកម្ពុជាបានរកគ្រាប់បាល់បានមួយគ្រាប់ទៀត ដែលជាការស៊ុតបញ្ចូលទី ដោយកីឡាករ ឈិន ឈឿន បានធើឲ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះឡាវ ក្នុងលទ្ធផល ២-១។

ប្រជាប្រិយ សូមអបអរសាទរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះ ឡាវ ២-១

ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិរបស់កម្ពុជាមាន៣ពិន្ទុស្មើក្រុមប្រ៊ុយណេ ហេីយការប្រកួតបន្ទាប់គឺ កម្ពុជា ត្រូវជួបជាមួយ ប្រ៊ុយណេ ការប្រកួត ប្រព្រឹត្តទៅនៅវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នាពហុកីឡាដ្ឋានជាតិអូឡាំពិកដដែល ។
សូមកុំភ្លេច ចូលរួមទស្សនា ដើម្បីលើកស្ទួយវិស័យកីឡាជាតិទាំងអស់គ្នា ៕ ឧត្តម

ប្រជាប្រិយ សូមអបអរសាទរ ចំពោះក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាដែលបានយកឈ្នះ ឡាវ ២-១