Chelsea ជួប​រឿង​ខក​បំណង​ក្នុង​ការ​ប្រកួត​យប់​មិញ​

កាល​ពី​យប់​ក្រុម​ការពារ​ដំណែង​ជើង​ឯក​ Chelsea បាន​ជួប​រឿង​ខក​បំណង​ក្រោយ​បាត់​បង់​ឱកាស​ទទួល​បាន​៣​ពិន្ទុ​ភ្លាម​ៗ​បន្ទាប់​កីឡាករ​របស់​ខ្លួន​មួយ​រួប​ទទួល​បាន​កាត​ក្រហម​ ។

ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Chelsea បើក​ការ​នាំ​មុន​នៅ​នាទី​ទី​២៣​ដោយ​ការ​ស៊ុត​ Free Kick ដ៏​ល្អ​របស់​កីឡាករ​ Oscar ខណៈ​នៅ​នាទី​ទី​២៩​ខ្សែ​បម្រើ​របស់​ Swansea កីឡាករ​ Andre Ayew អាច​រក​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ​ តែ​ត្រឹម​តែ​មួយ​នាទី​បន្ទាប់​ប៉ុនោះ​កីឡាករ​ Willian បាន​ជួយ​រក​គ្រាប់​តាម​ស្មើ​មក​វិញ​ពេល​ស៊ុត​ពេល​បុក​នឹង​ជើង​របស់​ខ្សែ​ការពារ​របស់​ Swansea ហើយ​ក៏​ចូល​ទី​បាន​សម្រេច​ ។

ប៉ុន្ដែ​ជា​អកុសល​នៅ​នាទី​៥២​អ្នក​ចាំ​ទី​របស់​ Chelsea កីឡាករ​ Courtoisបាន​ធ្វើឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ដោយ​ត្រូវ​ពិន័យ​បាល់​ប៉េណាល់​ទី​មិន​ត្រឹម​តែ​ប៉ុនោះ​រូប​គេ​ក៏​ទទួល​បាន​ការ​ពិន័យ​កាត​ក្រហម​ហើយ​ត្រូវ​បណ្ដេញ​ចេញ​ដូច​នេះ​គ្រូ​បង្វឹក​ Chelsea សម្រេច​ចិត្ត​ប្ដូរ​កីឡាករ​ Oscar ចេញ​ហើយ​ដាក់​អ្នក​ចាំ​ទី​ Asmir Begovic ចូល​ជំនួស​វិញ​ ទោះ​យ៉ាង​ណា​បាល់​ប៉េណាល់​មិន​ទាន់​ស៊ុត​នៅ​ឡើយ​ដូច​នេះ​ខ្សែ​ប្រយុទ្ធ​របស់​ Swansea កីឡាករ​ Bafetimbi Gomis ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ខណៈ​អ្នក​ចាំទី​ថ្មី​របស់​ Chelsea មិន​អាច​សង្គ្រោះ​បាល់​មួយ​គ្រាប់​នេះ​បាន​ទេ​ ដោយ​សល់​គ្នា​១០​នាក់​ប៉ុនោះ​ក្រុម​ Chelsea មិន​អាច​រក​គ្រាប់​បញ្ចូល​ទី​គូ​ប្រកួត​បាន​សម្រេច​ទេ​ ។

ដែល​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Chelsea ស្មើគ្នា​២ទល់នឹង​២​ ជាមួយ​ Swansea ហើយ​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​នៅ​សប្ដាហ៍​ដំបូង​នៃ​ការ​ប្រកួត​ English Premier League ៕

ចង់​យល់​ច្បាស់​សូម​ទស្សនា​វីដេអូ​  Highligh នៅ​ខាង​ក្រោម ៖

https://youtu.be/GKWorUjFPAw?t=23

អត្ថបទ​ ៖​ វិចទ័រ

  • Chelsea ជួប​រឿង​ខក​បំណង​ក្នុង​ការ​ប្រកួត​យប់​មិញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: