​កម្មករសំណង់​ម្នាក់​កំពុងធ្វើការ​បាន​របូត​ជើង​ធ្លាក់​ពីលើផ្ទះ​ស្លាប់​

ភ្នំពេញ៖ កំពុងជួសជុលផ្ទះ បុរសម្នាក់បានរបូតជើងពីជណ្តើរធ្លាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងសង្វេគកាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះ ស្ថិតនៅផ្ទះលេខ៣១អឺ២ ផ្លូវសុរាម្រឹត ក្រុម១៨ ភូមិ៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម ហាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងសំណង់ សាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង ៕

ka-15-10-2016-08
ka-15-10-2016-09