បង្កើត​Robotsដោយ​ខ្លួន​ឯង​ហើយ​បញ្ជា​វា​ដោយ​ស្រោម​ដៃ​

លោក​អ្នក​ធ្លាប់​ស្រមៃ​ថា​យើង​មាន​វេទមន្ត​ឬ​អត់​?​អាច​បញ្ជា​វត្ថុ​អោយ​វា​មាន​ចលនា​ដោយ​គ្រាន់​តែ​គ្រវី​ដៃ​ឬ​គ្រលាស់​បាត​ដៃ។​ស្ដាប់​មើល​ទៅ​វា​គ្រាន់​តែ​ជា​គំនិត​កូន​ក្មេង​ តែ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

នៅ​ក្នុង​ពិព័រណ៍CES​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា​Ziroដៃល​អាច​អនុញ្ញាត​អោយ​យើង​បញ្ញា​ចលនា​ដោយ​ប្រើ​ប្រព័ន្ធ​ZeroUI។​Ziroចែក​ចេញ​ជា​២ផ្នែក​​មួយ​ជា​តួ​​Robots​ និង​មួយ​ផ្នែក​ទៀត​ជា​ស្រោម​ដៃ​។ស្រោមដៃ​ពណ៌​បៃតង​និង​ភ្ជាប់​ជាមួយ​នឹង​Sensor​នៅ​លើ​បាត​ដៃ​និង​ម្រាមដៃ។​ចំណែក​ការ​កំណត់​ចលនា​តម្រូវ​អោយ​មាន​កម្មវិធី​ក្នុង​Smartphone មួយ​ទៀត​ដើម្បី​ត​ភ្ជាប់​ឧបករណ៍​ទាំង​ពីរ។

Ziro នឹង​ចេញ​លក់​នា​ចុង​ខែ​មករា​នេះ​ចំណែក​ឯ​តម្លៃ​វិញ​ប្រហែល​ជា​១៤៩​ដុល្លារ​សម្រាប់​ម៉ូទ័រ​២​និង​១៩៩​ដុល្លារ​សម្រាប់​ម៉ូទ័រ​៤។ ដើម្បី​ជ្រាប​អោយ​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព ៖ ប្រែសម្រួល ៖ Leng Kim

  • បង្កើត​Robotsដោយ​ខ្លួន​ឯង​ហើយ​បញ្ជា​វា​ដោយ​ស្រោម​ដៃ​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: