សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន

តើ​អ្នក​មាន​ដឹង​ទេ​ថា​ គ្រាន់​តែ​ប្រើប្រាស់​ កាមេរ៉ា​ទូរសព្ទ iPhone ក៏​អាច​ថត​រូប​បាន​យ៉ាង​ស្រស់​ស្អាត​ផងដែរ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​ដឹង​ពី​របៀប​នៃ​ការ​ថត​តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ខ្លះ​ដែល​ធ្វើ​ឲ្យ​រូបថត​ដែល​ថត​ដោយ កាមេរ៉ា iPhone របស់អ្នក​កាន់​តែ​ស្រស់​ស្អាត ៖

១. ប្រើ​ប្រាស់​​វិធាន​ Rule Of Third

សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន

ដើម្បី​ប្រើប្រាស់​វិធាន Rule of Third បាន​មុន​ដំបូង​អ្នក​ត្រូវ​ធ្វើ​ការ​បើក​នូវ​មុខ​ងារ Grid ដោយ​គ្រាន់​តែ​​​ចូល​ទៅ​កាន់​ Settings > Photos &Camera > Grid ។ បន្ទាប់​មក​នៅ​ពេល​ដែល​អ្នក​ថត​រូប​ត្រូវ​ឲ្យ​ Object ដែល​អ្នក​ចង់​ថត​ស្ថិត​នៅ​ចំនុច​ប្រសព្វ​នៃ​បន្ទាត់​មួយ​ណា​ក៏​ដែល​អ្នក​គិត​ថា​ស្រស់​ស្អាត​រូច​ចាប់​ផ្ដើម​ថត​វា។

២.ថត​ដោយ​ផ្ចិត​ផ្ចង់

សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន

អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​យល់​ថា​ ពួក​គេ​អាច​នឹង​ទទួល​បាន​រូបភាព​ស្អាត​ប្រសិន​បើ​គេ​ថត​ប្លង់​តែ​មួយ​អោយ​ចំនួន​ច្រើន​ប៉ុស្តិ៍​រួច​សឹម​រើស​រូប​ណា​ដែល​ស្អាត​តាម​ក្រោយ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​ធ្វើការ​Focusនិង​ថត​ដោយ​ផ្ចិត​ផ្ចង់​នោះ​ យើង​នឹង​អាច​ទទួល​បាន​រូប​ដែល​ស្អាត​ជាង​ការ​ដែល​យើង​ថត​ចុច​យក​ៗ​ក៏​អាច​ថា​បាន​។

៣.ថត​ពី​ចំណុច​ទាប​

សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន

នៅ​ពេល​ដែល​យើង​ដាក់​កាមេរ៉ា​នៅ​ចំណុច​ទាប ហើយ​ធ្វើ​ការ​ថត​ទៅ​ចំណុច​ខ្ពស់​វិញ​ យើង​នឹង​ទទួល​បាន​រូបភាព​ដែល​ខុស​ប្លែក​ពី​ពេល​ដែល​យើង​ថត​ក្នុង​ចំណុច​ស្មើ​ប្លង់​។​ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​មាន​កម្ពស់​ទាប​ក៏​អាច​សាកល្បង​បាន​ដែរ វា​អាច​មើល​ទៅ​យើង​ខ្ពស់​ជាង​មុន​បន្តិច​។

៤.ប្រើBurst Mode

 

ផ្ទុយ​ពី​ចំណុច​ទី​៣ នៅ​ពេល​ដែល​យើង​ថត​របស់​ដែល​មាន​ចលនា​នោះ​ អ្នក​គួរ​តែ​ចុច​វា​អោយ​បាន​ច្រើន​ប៉ុស្តិ៍ មាន​ន័យ​ថា​នៅ​ពេល​យើង​ថត​រូប​គ្មាន​ចលនា​គួរ​តែ​ថត​ដោយ​ផ្ចិត​ផ្ចង់​ តែ​បើ​រូប​មាន​ចលនា​គួរ​តែ​ថត​ច្រើន​ប៉ុស្តិ៍​ព្រម​គ្នា​។

៥.ប្រើប្រាស់ Shortcut

សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន

ចំណុច​នេះ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​បាន​ដឹង​រួច​មក​ហើយ​ នៅ​ពេល​ដែល​ iPhoneរបស់​យើង​ចាក់​សោ​ យើង​អាច​បើក​កាមេរ៉ា​យ៉ាង​លឿន​បំផុត ដោយ​គ្រាន់​តែ​អូស​ពី​ក្រោម​ឡើង​លើ​ប៉ុណ្ណោះ​។​

សង្ឃឹម​ថា ​៥​ចំណុច​ខាង​លើ​អាច​អោយ​លោក​អ្នក​សាកល្បង​បាន​។យើង​ខ្ញុំ​នឹង​នាំ​មក​នូវ​គន្លឹះ​ល្អៗ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​៕

ដោយ ៖ Leng Kim

  • សាក​ល្បង5 ចំណុច​នេះ នៅ​លើ​កាមេរ៉ា​ iPhone របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ទទួល​បាន​រូបភាព​ស្រស់​ស្អាត​ជាង​មុន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ចំនេះដឹង
Tags: