រូប​មួយ​សន្លឹក​ដែល​ Ronaldo បង្ហោះ​នៅ​លើ​ Twitter គឺ​ឌឺដង​ទៅ​កាន់​ពាក្យ​សម្ដី​របស់​ Pique

កាលពីពេលថ្មីៗនេះខ្សែការពាររបស់ក្លឹប Gerard Pique បានលើកឡើងថាក្លឹប Real Madrid ជួបក្រុមងាយៗទើបអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champion League បាន ។

ដោយឡែកកាលពីម្សិលមិញខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid គឺកីឡាករ Cristino Ronaldo ទទួលបានពានរង្វាន់ UEFA Best Player ប្រចាំឆ្នាំ២០១៦នេះ ។ យ៉ាងណាក្រោយការទទួលបានពាននេះក៏មានសារព័ត៌មានមួយចំនួបានសាកសួរ Ronaldo ពាក់ព័ន្ធនឹងពាក្យសម្ដីរបស់ Pique ផងដែរ ។

ហើយ Ronaldo បានឆ្លើយតបថា « ខ្ញុំសូមមិនឆ្លើយសំណួរនេះ អ្វីដែលខ្ញុំចង់និយាយទៅកាន់ Pique ថាឲ្យគេមើលរូបភាពដ៏ស្រស់ស្អាតនៅលើ Twitter ផ្ទាល់ខ្លួនរបស់ខ្ញុំ » ។

គួររំលឹកថាក្នុងការប្រកួត  UEFA Champion League រដូវកាលមុនក្លឹប  Real Madrid បានជួបជាមួយក្លឹប Malmo , Sharkta Donetsk និង PSG ក្នុងវគ្គចែកពូល ខណៈនៅវគ្គ១៦ក្រុមគឺប៉ះជាមួយ Roma វគ្គ៨ក្រុមជួបជាមួយ  Wolfsburg វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបជាមួយ Man City និងចុងក្រោយជួប AT Madrid នៅវគ្គផ្ដាច់ព្រ័ត្រ ។

ប្រភព ៖

  • រូប​មួយ​សន្លឹក​ដែល​ Ronaldo បង្ហោះ​នៅ​លើ​ Twitter គឺ​ឌឺដង​ទៅ​កាន់​ពាក្យ​សម្ដី​របស់​ Pique已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កីឡា
Tags: