គន្លឹះ​ទាំង ៤ នេះ​ជួយ​លោកអ្នក​ទទួលទាន​ស្រា​បៀរ ដោយ​មិន​ប៉ះពាល់​សុខភាព​

    ​ជាតិ​អាល់កុល ឬ​សុរា​គឺជា​របស់​ត្រូវតែ​ផឹក​អំឡុងពេល​ជប់លៀង និង​ពិធី​នានា ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ថែ​សុខភាព​របស់​អ្នក​ហើយ​អ្នក​ចង់​ផឹក​វា​ដាច់ខាត អ្នក​គួរ​បង្កើត​ច្បាប់​មួយ​ផ្ទាល់ខ្លួន​។​

​    ​គន្លឹះ​ខាងក្រោម​នេះ​កាត់បន្ថយ​ហានិភ័យ ផលប៉ះពាល់​របស់​ជាតិ​អាល់កុល ឬ​សុរា ពេល​ផឹក​វា​។​

​    ​១. ញ៉ាំ​ឱ្យ​ឆ្អែត​ល្មម មុនពេល​ផឹក​
​    ​អាល់កុល​មាន​ផល​អវិជ្ជមាន​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បណ្ដាលឱ្យ​ឡើង​អាំង​ស៊ុយ​លីន ដែលនាំឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ ដូច្នេះ​គួរ​ពិសា​អាហារ​ឱ្យ​ធ្ងន់​ពោះ​សិន ចាំ​ទទួលទាន​សុរា​។​

​    ​២. ត្រូវ​ប្រាកដថា​អត់​ស្រេ្ត​ស​មុន​និង​ក្រោយ​ផឹក​
​    ​បើ​អ្នក​ស្ត្រេ​ស​ហើយ​ផឹកស្រា​វា​នឹង​ធ្វើឱ្យ​អ្នក​ស្រវឹង​ខ្លាំង និង​ក្លាយជា​អ្នកញៀន​ស្រា​។​

​    ​៣. ជានិច្ចកាល​ត្រូវ​ពិសា​ទឹក​មុនពេល អំឡុងពេល និង​បន្ទាប់ពី​ផឹក​រួច​
​    ​ធ្វើបែបនេះ​វា​ជួយ​បង្គ្រប់​ជាតិ​ទឹក និង​បង្ការ​ស្រវឹង ដោយសារ​ការផឹក​ស្រា​ធ្វើឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

​    ​៤. ចៀសវាង​ផឹកស្រា​បៀរលាយ​ជាមួយ​ស្រា​ដទៃទៀត​
​    ​យើង​មិនដឹង​ច្បាស់​អំពី​ប្រភេទ​ស្រា ដែល​វា​ប៉ះពាល់​មក​រាងកាយ​រប​ស់​យើង​នោះទេ​។ ស្រា​បៀរ​ខ្លះ​មាន​កាល់​ឡូរី ១១០ ហើយ​ចំនួន​កាល់​ឡូរី​នោះ​ស្មើនឹង​ស៊ុត​មួយ​គ្រាប់​។​

​    ​ចំណែកស្រាវិញ​មាន​កាល់​ឡូរី​ខ្ពស់ គឺជា​ប្រភព​ប្រឆាំង​អុកស៊ីតកម្ម ឆ្លើយតប​ទៅនឹង​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​។ វា​ត្រូវបាន​គេ​ស្គាល់​ថា​សម្រាប់​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម ថប់​អារម្មណ៍ និង​មហារីក​ផងដែរ​។​

​    ​ប្រសិនបើ​អ្នក​ចង់​ផឹកស្រា​បៀរ អ្នក​គួរ​ជ្រើសរើស​ស្រា​បៀ​រណា​ដែល​ស្រាល​។ ស្រា​បៀរ​ដែល​ស្រាល​មាន​កាបូន​អ៊ី​ដ្រា​ត និង​កាល់​ឡូរី​ទាប ខណៈដែល​ស្រា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ និង​វីតាមីន B12 ៕