Beckham ពេញ​ចិត្ត​ដែល​ Man Utd សម្រេច​ចិត្ត​តែងតាំង​ Jose Mourinho ជា​គ្រូ​បង្វឹក​

កាលពីថ្ងៃចន្ទម្សិលមិញនេះក្លឹប Manchester United បានធ្វើការបណ្ដេញចេញគ្រូបង្វឹកចាស់របស់ខ្លួនគឺលោក Luis van Gaal ចេញពីតំណែង ខណៈ Man Utd និងតែងតាំងលោក Jose Morinho អោយក្លាយជាគ្រូបង្វឹកថ្មីរបស់់ខ្លួន ។

យ៉ាងណាពាក់ព័ន្ធនឹងព័ត៌មាននេះអតីតតារាឆ្នើម Man Utd គឺ David Beckham បាននិយាយថា « ខ្ញុំសោកស្ដាយជាមួយនឹងលោក Van Gaal ដែលត្រូវបណ្ដេញចេញពីតំណែង តែបាល់ទាត់គឺបែបនេះ » ។

Beckham បន្តថា « យ៉ាងណាបច្ចុប្បន្នគ្រប់គ្នាកំពុងនិយាយពី Jose Mourinho ដែលនឹងចូលកាន់តំណែងជាគ្រូបង្វឹក Man Utd បន្ត ។ សម្រាប់ខ្ញុំគឺស្រលាញ់ការដឹកនាំរបស់ Jose Mourinho គាត់គឺជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយខ្ញុំជឿថាសាធារណជននៅអង់គ្លេសក៏ពេញចិត្តគាត់ដូចគ្នាផងដែរ ហើយខ្ញុំគិតថាគាត់សាកសមជាគ្រូបង្វឹកថ្មីរបស់ Man Utd » ។

លោក Jose Mourinho នឹងក្លាយជាគ្រូបង្វឹកទី៣របស់ Man Utd គិតតាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson កាលពីឆ្នាំ២០១៣មក ។ ដូចនេះចាំមើលទាំងអស់គ្នាតើ Jose Mourinho អាចជួយស្ដារមុខមាត់ Man Utd ឲ្យក្លាយជាក្លឹបដ៏ខ្លាំងមួយនៅអឺរ៉ុបសារជាថ្មីបានដែរឬទេ ?

តើប្រិយមិត្តយល់ថា Man Utd តែងតាំង Jose Mourinho ជាគ្រូបង្វឹកថ្មីជាជម្រើសដ៏ត្រឹមត្រូវដែរឬទេ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Beckham ពេញ​ចិត្ត​ដែល​ Man Utd សម្រេច​ចិត្ត​តែងតាំង​ Jose Mourinho ជា​គ្រូ​បង្វឹក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: