ដឹង​ពី​មូល​ហេតុ​ដែល​រថភ្លើង​មួយ​ខ្សែ​ដំណើរ​ការ​សម្រាប់​មនុស្ស​ម្នាក់​ហើយ​ ពិត​ជា​រំភើប​ចិត្ត​ជំនួស​

កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ការ​ផ្សាយ​ព័ត៌មាន​​អំពី​ការ​ដែល​រថភ្លើង​មួយ​ខ្សែ​ នៅ​ស្ថានីយ​ឈ្មោះ​ Kami-Shirataki ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ Engaru កោះ​ហុក​កៃដូ​ ប្រទេស​ជប៉ុន​ បាន​បើក​ដំណើរ​ការ​សម្រាប់​​អ្នក​ដំណើរ​តែ​ម្នាក់​គត់​។​ តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​រថភ្លើង​នេះ​នៅ​​តែ​បន្ត​ដំណើរ​ការ​ បើ​ទោះ​បី​មាន​អតិថិជន​តែ​ម្នាក់​?

ជា​យូរ​មក​ហើយ​ ប្រទេស​ជប៉ុន​ យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​គមនាគមន៍​ផ្លូវ​ដែក​របស់​ខ្លួន​ ហើយ​ក៏​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក​ផង​ដែរ​ ។ ដោយ​ឡែក​ចំពោះ​កោះ​ហុកកៃដូ​នេះ​ មាន​​ផ្លូវ​ដែក​​ក្នុង​តំបន់​ដាច់ស្រយាល​ ២០​ មក​ហើយ​ដែល​ត្រូវ​បាន​បិទ​ ព្រោះ​តែ​តម្រូវ​ការ​ប្រើប្រាស់​របស់​ប្រជាជន​ធ្លាក់​ចុះ​ លើក​លែង​តែ​ ផ្លូវ​ដែក​ខាងលើ​ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​ដែក​នេះ​ តាម​ពិត​ត្រូវ​បិទ​តាំង​ពី​ ៣ ឆ្នាំ​មុន​ម្ល៉េះ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ដឹង​ថា​ មាន​សិស្ស​ស្រី​ម្នាក់​ ដែល​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ប្រាស់​រថភ្លើង​នេះ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​សិក្សា​ គេ​ក៏​សម្រេច​នៅ​បន្ត​បើក​ដំណើរ​ការ​ ទោះ​បី​សម្រាប់​នាង​តែ​ម្នាក់​គត់​ និង​បើ​ទោះ​ជា​ត្រូវ​ខាតបង់​ក៏​ដោយ​ ។ ក្នុង​នោះ​រថភ្លើង​ចេញ​ម្ដង​ដើម្បី​ទៅ​ទទួល​នាង​ទៅ​សាលា​​ និង​យក​នាង​ត្រលប់​មក​វិញ​ ។ ជា​ការ​ពិត​ ​ការ​រស់​នៅ​តំបន់​ដាច់ស្រយាល​ដូច​ជា​នាង​ រថភ្លើង​មួយ​ខ្សែ​នេះ​ គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​តែ​មួយ​គត់​របស់​នាង​ ហើយ​ការ​បន្ត​ដំណើរ​ការ​រថភ្លើង​នេះ​ គឺ​ដើម្បី​ធានា​ការ​សិក្សា​របស់​នាង​រហូត​ដល់​នាង​បញ្ចប់​ការ​សិក្សា​នៅ​ខែ​មិនា​ ។

តាម​រយៈ​នេះ​ ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ការ​អប់រំ​ ដែល​ជា​លទ្ធផល​ប្រទេស​នេះ​ ជាប់​ចំណាត់​ថ្នាក់​ទី​ ៣ ក្នុង​​ពិន្ទុ​ IQ ​ជាតិ​​ជា​មធ្យម​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​​ ។ បន្ថែម​លើ​នេះ​ទៀត ​វា​ក៏​បង្ហាញ​ពី​ឥរិយាបថ​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ផង​ដែរ​ ដោយ​ក្នុង​នោះ​ គេ​ធ្វើ​សេចក្ដី​សម្រេច​ដោយ​គោរព​គោលការណ៍​សីលធម៌​ជាង​ ការ​ប្រើ​អំណាច​។

នៅ​ជប៉ុន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​ល្បឿន​លឿន​ បាន​ចូល​មក​ជំនួស​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​ជំនាន់​មុន​បណ្ដើរៗ​ ក៏​ប៉ុន្តែ​រថភ្លើង​ចាស់​ Kami-Shirataki មួយ​នេះ​ បាន​បម្រើ​អោយ​គោល​បំណង​ដ៏​អស្ចារ្យ​មួយ នោះ​​គឺ​ អនាគត​របស់​មនុស្ស​ម្នាក់​ បើ​ទោះបី​ជា​វា​មិន​បាន​បម្រើ​ឲ្យ​គោលបំណង​ទាក់ទង​នឹង​ល្បឿន​ និង​ភាព​ងាយ​ស្រួល​ក៏​ដោយ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

​​

  • ដឹង​ពី​មូល​ហេតុ​ដែល​រថភ្លើង​មួយ​ខ្សែ​ដំណើរ​ការ​សម្រាប់​មនុស្ស​ម្នាក់​ហើយ​ ពិត​ជា​រំភើប​ចិត្ត​ជំនួស​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:វីដេអូ
Tags: