រូបមន្តធ្វើកាសម្អាតផ្ទះតាមបែបធម្មជាតិ

6 Videos


នេះជារូបមន្តសម្រាប់ការលាយផ្សំពីរបស់ធម្មជាតិក្នុងការសម្អាតផ្ទះសម្បែង ដែលក្រៅពីមិនត្រូវចំនាយថវិការហើយនៅជួយឱ្យការធ្វើសម្អាតក្នុងផ្ទះសម្បែងស្អាតល្អថែមទៀត ។

ប៊ែកគីងសូដា+ទឹកខ្មេះ
ឱ្យប្រើប៊ែកគីងសូដា លាយជាមួយនឹងទឹកខ្មេះ ក្នុងបរិមាណប៉ុនគ្នារួចហើយធ្វើការជូតសម្អាតផ្ទះសម្បែង ។ ក្នុងវិធីនេះយើង អាចប្រើច្រាសដុសធ្មេញសម្រាប់ ដុសសម្អាតត្រង់កន្លោះកន្លៀតត្រង់ចង្ក្រានបាយព្រោះថាអាចជួយកំចាត់កំអែលដែលបង្កប់ណែននៅផ្នែកខាងក្នុងផង ។

រូបមន្តនេះដែរអាចធ្វើការសម្អាតបានគ្រប់កន្លោះកន្លៀតក្នុងបបន្ទប់ទឹក ចង្ក្រានបាយ ព្រោះថាអាចធ្វើការសម្អាតសាប៊ូកម្អែលខ្លាញ់ បានយ៉ាងល្អដោយមិនចាំបាច់ប្រើពេលច្រើនឡើយ ។

ទឹកខ្មេះ+ទឹក
រូបមន្តនេះឱ្យប្រើចំណែកលាយផ្សំស្មើៗគ្នាសម្រាប់ប្រើធ្វើការសម្អាតបានគ្រប់កន្លែង ក្នុងនោះជូតសម្អាតក្នុងផ្ទះបាយឱ្យមានស្រមោលចែងចាំង ធ្វើការសម្អាតក្នុងទូរទឹកកកដើម្បីជួយកំចាត់ក្លិន ។ ក្រៅពីនេះគេនៅអាចប្រើធ្វើជាទឹកថ្នាំសម្រាប់ជូតសម្អាតកញ្ចក់ឱ្យមានភាពភ្លឺថ្លាចាំងរលោង ។

សំបកផ្លែឈើពពួកក្រូច
ឱ្យសាកល្បងនាំយកសំបកក្រូចដូចជា ក្រូចឆ្មារ ក្រូចពោធិ៍សាត់មកហាលឱ្យស្ងួតហើយប្រើអប់ដើម្បីឱ្យមានក្លិនក្រអូបប្រហើរក្នុងផ្ទះ ។ ក្រៅពីនេះបើក្នុងធុងសំរាមមានក្លិនឱ្យនាំយកសំបកក្រូចទៅដាក់ក្នុងធុងសំរាមហើយប្រើទឹកចាក់បញ្ចូលឱ្យលិចនោះនឹងជួយបំបាត់ក្លិនបានដូចគ្នា ។

ក្រៅពីនេះអាចប្រើសំបកក្រូចហាលស្អួតយកទៅស្ងោររួចដាំទឹកឱ្យពុះចាក់ចូលក្នុងឆ្នាំងខ្ទះក៏អាចប្រើបំបាត់កំអែលខ្លាញ់បានដូចគ្នា ។

សម្បកដំឡូងបារាំង
ក្រៅពីប្រើសាច់សម្រាប់ជាអាហារហើយ ឱ្យសាកល្បងនាំយកសំបកដំឡូងបារាំងមកប្រើសម្រាប់ជូតកញ្ចក់ឬកែវដើម្បីឱ្យមានពន្លឺភ្លឺថ្លាដូចនៅថ្មីម្តងទៀត។ក្រៅពីនេះគេអាចប្រើសំបកដូឡូងបារាំងដាក់ត្រាំក្នុងកែវដែលមានកម្អែលណែនជាប់ជាច្រើនថ្ងៃមកនោះដោយទុកចោលមួយយប់អាចជួយសម្អាតឱ្យកែវស្អាតភ្លឹថ្លាឡើងវិញបានទៀតផង ។

ស្រាបៀរ
នៅពេលផឹកស្រាមិនទាន់អស់កុំអាលបោះបង់ចោលពីព្រោះថាគ្រឿងផ្សំជាមួយសារជាតិអាល់កុលអាចធ្វើការសម្អាតកម្អែលខ្លាញ់លើចង្ក្រានហ្គាសបាន។ជាមួយគ្នានេះយើងអាចនាំស្រាបៀរមកធ្វើការជូតសម្អាតទូរទឹកកកក៏អាចធ្វើឱ្យស្អាតមើលទៅដូចថ្មីម្តងទៀត ។

ក្រៅពីនេះបើផ្ទះអ្នកមានដើមឈើដាក់តាំងនៅផ្ទះអាចប្រើស្រាបៀរមកជូតស្លឹកដើម្បីជួយបន្ថែមសំណើមនិងពិសេសជួយឱ្យស្លឹកអាចបញ្ចេញខ្យល់និងស្រូបអុកស៊ីសែនបានយ៉ាងល្អ ។

ស្លឹកតែ
ព្រោះថាស្លឹកតែសំបូរទៅដោយ សារជាតិ Catechins មានគុណសម្បត្តិក្នុងការប្រឆាំងបាក់តេរី ហេតុនេះទើបអាចកំចាត់ក្លិនបានផងដែរ ។ក្រៅពីនេះតែគេនៅអាចប្រើសម្រាប់ជាប្រយោជន៍ច្រើនយ៉ាងទៀតដូចជា នាំយកថង់តែដែលប្រើប្រាស់ហើយទៅហាលឱ្យស្ងួត សម្រាប់ប្រើជូតកំអែលខ្លាញ់ ឬប្រើជារបស់ជួយរំងាប់ក្លិនក្នុងទូ រទឹកកក ទូរស្បែកជើង ឧបករណ៍ស្រូបល្អងធុលី ឬ កាបូបយូររបស់ស្រ់ ។

បើអ្នកមានព្រហ្មឬកន្លែងដេកឆ្កែឆ្មារ បញ្ចេញក្លិនមិនល្អយើងអាចប្រើតែទៅរោយត្រង់កន្លែងទាំងនេះព្រោះថាស្លឹកតែអាចជួយស្រូបយកក្លិនអាក្រក់ទៅវិញអស់ធ្វើឱ្យមិនពិបាកទ្រាំបន្តទៅទៀត ។

កាកកាហ្វេកាកកាហ្វេនៅពេលប្រើឆុងហើយមិនអត់ប្រយោជន៍ទេពីព្រោះថាគេអាចប្រើសម្រាប់ខាត់ស្បែកជើងឱ្យមើលទៅស្អាតភ្លឺថ្លា និង ពិសេសនៅជួយកំចាត់ក្លិនឆ្អាបពីត្រីបានផង។ក្រៅពីនេះគេអាចប្រើសម្រាប់ខាត់សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយឱ្យមើលទៅថ្មីម្តងទៀត ។ ពិសេសជាងនេះកាកកាហ្វេគេអាចប្រើដាក់ក្នុងចានជ្រៅៗសម្រាប់ជាអន្ទាក់ចាប់សត្វកន្លាតឱ្យចូលមកស៊ីបានយ៉ាងងាយស្រួល ។

ទឹកផ្សំសម្រាប់អាហារ ( mayonnaise )
លក្ខណៈពិសេសរបស់ mayonnaiseគឺប្រើសម្រាប់លាបសង្កត់លើស្នាមទាន ឬរបស់របរដែលគូស ឬ សរសេរអក្សរពីលើដោយយើងគ្រាន់តែប្រើ mayonnaise លាបពីលើហើយប្រើលុបចេញស្នាមទាំងនេះនឹងអស់ទៅជាមួយមិនជួបការលំបាកបន្តទៀត ។

ទឹកក្រូចឆ្មារ+អំបិលម៉ត់
ជ្រញ់ដែលប្រើហាន់អាហារ ក្រោយពីប្រើការងារហើយត្រូវធ្វើការសម្អាតរៀងរាល់លើក ហេតុនេះបើចង់ជម្រះកម្អែលទាំងនេះឱ្យជ្រះល្អ គ្រាន់តែប្រើ់ទឹកក្រូចឆ្មារោយពីលើ ហើយរោយអំបិលបន្ថែមនោះនឹងជួយបានទាំងការរំងាប់ក្លិននិងកំចាត់មេរោគបានផង ។

ចំណែកប្រអប់ដាក់បាយ ឬថង់ផ្លាស្ទិចដែលដាក់អាហារតែងមានក្លិនអាក្រក់ហេតុនេះបើបានប្រើទឹកក្រូចឆ្មារនិងរោយអំបិលពីលើក៏អាចជួយបំបាត់ក្លិនបានល្អដូចគ្នា ៕ ដេប៉ូ ( LISA )