ពិតជាអស្ចារ្យ! ជាមួយនឹងពិព័រណ៍អាពាហ៍ពិពាហ៍ កាន់តែផ្តល់ភាពងាយស្រួល ដល់គូស្វាមីភរិយាថ្មី

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រុមហ៊ុនអនុស្សា (Anussa) បានរៀបចំកម្មវីធីដ៏វិសេសវិសាលមួយស្តីពី «ពិព័រណ៍អាពាហ៍ពិពាហ៍» ដែលបានរៀបចំធ្វើឡើង នៅបរិវេនសាលមជ្ឈមណ្ឌលកោះពេជ្រ អគារ A B និង C ដោយមានការចូលរួមពីសំណាក់ ដៃគូសហការជាច្រើន ភ្ញៀវកិត្តិយស អតិថិជនយ៉ាងកុះករ។ ជាពិសេសជាងនេះទៅទៀតនោះ ក៏ការគោរពអញ្ជើញចូលរួមបើកកម្មវិធី ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីថែមផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន Anussa ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ដ៏អស្ចារ្យនេះ បានឲ្យដឹងថា «កម្មវិធីដ៏សំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីបង្កើនភាពងាយស្រួលដល់គូរស្វាមី ក្នុងការរៀបចំមង្គលការ ដោយកាត់បន្ថយការចំណាយពេល ស្វែងរកអ្នកផ្គត់ផ្គង់ បន្ថយបន្ទុកក្នុងការរៀបចំ និងបង្កើនការសន្សំសំចៃ ពោលគឺធ្វើឲ្យការរៀបមង្គលការ ងាយស្រួលជាងមុន ចំណេញពេល និងថវិការជាងមុនផងដែរ»

លោកបន្តថា «សម្រាប់អតិថិជន ឬអ្នកចូលរួមមានឱកាសជួបផ្ទាល់ ជាមួយនឹងអ្នកផ្គត់ផ្គង់សេវាកម្ម ដើម្បីស្គាល់ពីគុណភាព តម្លៃ និងទទួលបានការផ្តល់ប្រឹក្សា លើជម្រើសប្រើប្រាស់ សេវាកម្មផ្សេងៗដូចជា សំអាងការ រូបថតការ ភេសជ្ជៈ ម្ហូបការ ដេគ័រ តុបតែង សង្ហារឹម សណ្ឋាគារ និងតុបតែងផ្កាជាដើម»

គួរឲ្យដឹងដែរថា ពិព័រណ៍អាពាហ៍ពិពាហ៍នេះ រៀបចំធ្វើឡើងរយៈតែ ២ថ្ងៃតែប៉ុណ្ណោះ។ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ តុលា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងគោលបំណង តាំងបង្ហាញសេវាកម្ម និងផលិតផលផ្គត់ផ្គង់ ក្នុងអាពាហ៍ពិពាហ៍យ៉ាងសម្បូរបែប។ ក្នុងនោះបណ្តាក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់បានរៀបចំ នូវកម្មវិធីបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសដល់ការកក់ ឬជាវក្នុងអំឡុងពិព័រណ៍នេះ ដែលមានចាប់ពី ៥% រហូតដល់ទៅ ២៥% ផងដែរ។

លើសពីនេះ កម្មវិធីពិសេសក្នុងអំឡុងរយៈពេល ២ថ្ងៃនេះដែរ ក៏មានការរៀបចំបង្ហាញពីទំនៀមទំលាប់ នៃពិធីបុកលក្ខណ៍ ការធ្វើបទបង្ហាញពីដំណើរការ នៃការរៀបចំពិធីមង្គលការ និងគម្រោងថវិការវៃឆ្លាត ទិសដៅទេសចរណ៍ ក្រោយអាពាហ៍ពិពាហ៍ និងការប្រកាសអ្នកឈ្នះការប្រកួត ស្តីអំពីទស្សនៈខ្លីជុំវិញសុភមង្គលអាពាហ៍ពិពាហ៍ថែមទៀតផង។

គូសបញ្ជាក់ដែរថា កម្មវិធីនេះឧបត្ថម្ភធំដោយ ក្រុមហ៊ុនស្តារអូតូ Cambodia និង ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា CBL រួមមានស្លាកសញ្ញាស្រាបៀរ Heineken, ABC, Tiger, Anchor, Gold Crown និងឧបត្ថម្ភធំដោយក្រុមហ៊ុន Jack Daniel’s Cambodia ផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពិតជាអស្ចារ្យ! ជាមួយនឹងពិព័រណ៍អាពាហ៍ពិពាហ៍ កាន់តែផ្តល់ភាពងាយស្រួល ដល់គូស្វាមីភរិយាថ្មី
រូបភាព៖ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន Anussa

ពិតជាអស្ចារ្យ! ជាមួយនឹងពិព័រណ៍អាពាហ៍ពិពាហ៍ កាន់តែផ្តល់ភាពងាយស្រួល ដល់គូស្វាមីភរិយាថ្មី
រូបភាព៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម