ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរំលោភអនីតិជនអាយុ១៦ឆ្នាំ

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍និងកម្លាំងអាវុធហត្ថ ស្នាក់ការ បេ៨ ភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប នៅម៉ោងប្រមាណ១១៖៣០នាទី ថ្ងៃទី១៤ ខែតុលាម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធ និងករណីរំលោភសេពសន្ថវៈ អនីតិជនអាយុ១៦ឆ្នាំ។

បើតាមមន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តសៀមរាប ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅម៉ោង១០៖៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំនុចភូមិទី៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តីដដែលបន្តថា ជនសង្ស័យទី១.ឈ្មោះ សំ ដារ៉ា អាយុ ២២ឆ្នាំ មុខរបរ ជាងសំណង់ និងទី២.ឈ្មោះ រិន ជា អាយុ៣៥ឆ្នាំ មុខរបរ ជាងសំណង់ នៅភូមិភ្នំក្រោម សង្កាត់ ក្រុងសៀម ខេត្តសៀមរាប។ ឯជនរងគ្រោះ អាយុ១៦ឆ្នាំ រស់នៅក្រុងសៀមរាប៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែកករណីមួយផ្សេងទៀត កាលពីលើកមុន មន្ត្រី​តុលាការ​ ថ្លែង​ថា​ លោក​ សេង​ រិទ្ធី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​តុលា​ នេះ​ កំពុង​សាកសួរ​ ក្មេង​ស្រី​អាយុ​១០ឆ្នាំ​ជា​ច្រើន​លើក​ ហើយ​ធ្លាប់​ប៉ុនប៉ង​រំលោភ​នារី​អាយុ​១៩ឆ្នាំ​ម្នាក់​ទៀត​តែ​មិន​បាន​សម្រេច​ ។

នគរបាល​ការិយាល័យ​ប្រឆាំង ​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​កណ្ដាល​ ថ្លែង​ថា​ ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ ២0ឆ្នាំ​ ពី​បទ​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ជនរងគ្រោះ​ ។

នគរបាល​ បន្ត​ថា​ ជនសង្ស័យ​ឈ្មោះ​ នាង​ ប៊ុន​ធឿន​ អាយុ​៥៧ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​ ៤​ ខែ​តុលា​ ឆ្នាំ​២០១៦​ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០២៤ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ របស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរំលោភអនីតិជនអាយុ១៦ឆ្នាំ

ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរំលោភអនីតិជនអាយុ១៦ឆ្នាំ

ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរំលោភអនីតិជនអាយុ១៦ឆ្នាំ

ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយរំលោភអនីតិជនអាយុ១៦ឆ្នាំ