កសិករម្នាក់ត្រូវ ជនមិនស្គាល់មុខ សម្លាប់នៅប្រឡាយក្បែរវាលស្រែ ខាងត្បូងភូមិ

ព្រៃវែង៖ បុរសជាកសិករម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញដេកស្លាប់ នៅម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃទី១៥ ខែតុលានេះ បន្ទាប់ពីជនមិន ស្គាល់មុខសម្លាប់ នៅចំណុចប្រឡាយវាលស្រែខាងត្បូងភូមិពោធិ៍ទីឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្ដាល។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ផង់ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរ កសិករ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង ឯជនសង្ស័យ មិនទាន់កំណត់អត្តសញ្ញាណបានទេ។ ក្នុងនោះវត្ថុតាងចាប់យករួមមាន សាងចាក់ត្រី១, កន្ត្រកសាច់ ស្បៃដាក់ត្រី១ និងបំណែកពិលគោមឆ្លុះត្រី៣បំណែក។

មន្រ្តីនគរបាល បានបញ្ជាក់ថា នៅថ្ងៃទី១៤ តុលា នៅម៉ោងប្រហែល២១៖០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅឆ្លុះត្រី នៅវាលស្រែខាង ត្បូងភូមិពោធិ៍ទី ចម្ងាយ១២០០ម៉ែត្រពីភូមិ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់ចំក្បាល ជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនិងកន្លែង កើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ករណីមួយផ្សេងទៀត

 នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀច គួរឲ្យអាណិតអាសូរយ៉ាងពន់ពេកនោះ ជនដៃដល់ត្រូវបានកម្លាំងនគរបាលតាមចាប់បានហើយ ដោយមូលហេតុផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនពេលផឹកស៉ីជាមួយគ្នាម្តងៗ។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះថា ជនសង្ស័យឈ្មោះ ឆាយ ហេងហៅតឹង។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា តាមចំឡើយឆ្លើយសារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។

ជនសង្ស័យបាននិយាយថា មូលហេតុ ដោយសារខឹងនិងជនរងគ្រោះ ស្រីជេរប្រមាថមាក់ងាយខ្លួន ពេលខ្លួនហៅជនរងគ្រោះប្តី មកស៊ីផឹកម្តងៗ កកើតមានគំនុំក្នុងចិត្តចាំសម្លាប់ ពេលដែលឱកាសមានពេលដើរទៅស្រែពេលយប់ប្តីដើរទៅមុខមុនឆ្ងាយប្រពន្ធនៅក្រោយស្ទាក់សម្លាប់ប្រពន្ធឮសម្រែកប្តីមកជួយក៏បន្តសម្លាប់ប្តីទៀត។

សូមបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ចំណុច​វាលស្រែ​ខាងលិច​ ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​កញ្ជ្រៀច​ ស្រុកកញ្ជ្រៀច ចំងាយ​៨៥០​ម៉ែត្រ​ ខាងលិច​ផ្ទះ​ជន​រង​គ្រោះ។​ ​

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩៖០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋ ប្រទះឃើញស្លាប់បាត់ទៅហើយ ចោលកូនម្នាក់ និងចៅម្នាក់។

មន្ដ្រីដដែល បញ្ជាក់ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ប្រពន្ធឈ្មោះ​ កាក់​ ប៊ុ​ន​ថា​ន អាយុ​៤៨​ ឆ្នាំ ​រង​របួស​៣​កន្លែង (ស្នាម​របួស​ភ្នែក​ខាងស្ដាំ ជំរៅ​បុក​ចូល​ជ្រៅ​ទៅ​ក្នុង​សាច់,​ របួស​ភ្នែក​ខាងឆ្វេង​ ជំរៅ​ជ្រៅ​ ទៅ​ក្នុង​សាច់, ស្នាម​បែក​ដាច់​បបូ​មាត់​ទាំង​ លើ​ទាំង​ក្រោម) ប្ដីឈ្មោះ មាន​ យ៉​ន​ ​អាយុ​៤៣​ឆ្នាំ រងរបួស៤​កន្លែង (​ស្នាម​របួស​ក្រោម​ប្រឡង់​ ភ្នែក​ឆ្វេង មុត​ជ្រៅ​ចូល​ក្នុង​សាច់​,​ ស្នាម​របួស​ដាច់​ ត្រចៀក​ឆ្វេង​​,​ របួស​ក្នុង​ប្រឡង់​ភ្នែក​ខាងស្ដាំ​ចូល​ជ្រៅ​,​ របួស​ចំ​ក្រ​ចៀក​ស្ដាំ)។​

ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កសិករម្នាក់ត្រូវ ជនមិនស្គាល់មុខ សម្លាប់នៅប្រឡាយក្បែរវាលស្រែ ខាងត្បូងភូមិ

កសិករម្នាក់ត្រូវ ជនមិនស្គាល់មុខ សម្លាប់នៅប្រឡាយក្បែរវាលស្រែ ខាងត្បូងភូមិ

កសិករម្នាក់ត្រូវ ជនមិនស្គាល់មុខ សម្លាប់នៅប្រឡាយក្បែរវាលស្រែ ខាងត្បូងភូមិ