ម្តាយ​អប្រិយ ! ប្រទះ​ឃើញ​សព​ទារក ដែល​ម្តាយ​អប្រិយ​បោះចោល​ក្នុង​ស្ទឹង​ពោធិ៍សាត់

(ពោធិ៍សាត់)៖ សាកសពទារកម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតហើមស្អុយរលួយក្នុងទឹកស្ទឹងពោធិ៍សាត់ ដែលគេសន្និដ្ឋាន ថា ទើបតែកើតបានមួយអាទិត្យ ហើយត្រូវម្តាយអប្រិយ៍បោះចោល។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច្រាំងស្ទឹងក្រោមស្ពានថ្មថ្មី ទល់មុខឈាងខាងត្បួងសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់សាកសពទារកដែលម្តាយអប្រិយ៍បោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់នោះ យើងអាចសន្និដ្ឋានថា ទើបតែកើតបានចន្លោះមួយអាទិត្យប៉ុណ្ណោះទេ។ លោកមេប៉ុស្តិ៍បន្ថែមថា ដោយសារ សាកសពទារកនោះ មានសភាពធំក្លិនហើមស្អុយរលួយ សមត្ថកិច្ចបានចាត់ចែកយកសពទៅបូជា និងបន្តការស្រាវជ្រាវ រកមុខម្តាយកំណាច មកផ្តន្ទាទោសតាមច្បាប់៕
ម្តាយ​អប្រិយ ! ប្រទះ​ឃើញ​សព​ទារក ដែល​ម្តាយ​អប្រិយ​បោះចោល​ក្នុង​ស្ទឹង​ពោធិ៍សាត់ ម្តាយ​អប្រិយ ! ប្រទះ​ឃើញ​សព​ទារក ដែល​ម្តាយ​អប្រិយ​បោះចោល​ក្នុង​ស្ទឹង​ពោធិ៍សាត់ ម្តាយ​អប្រិយ ! ប្រទះ​ឃើញ​សព​ទារក ដែល​ម្តាយ​អប្រិយ​បោះចោល​ក្នុង​ស្ទឹង​ពោធិ៍សាត់ ម្តាយ​អប្រិយ ! ប្រទះ​ឃើញ​សព​ទារក ដែល​ម្តាយ​អប្រិយ​បោះចោល​ក្នុង​ស្ទឹង​ពោធិ៍សាត់