អ្នកស្រី ចាន់ ថុន អនុប្រធានមណ្ឌលសុខភាពនិរោធ ចេះជំនាញពេទ្យស្ទើរភ្លើង សម្រាលកូនស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធម

រាជធានីភ្នំពេញ ៖ ប្រភពបានអោយដឹងថា កាលពីវេលាល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ អ្នកស្រី ចាន់ ថុន អាយុ៤៨ឆ្នាំ មុខងារ ជាអនុប្រធានមណ្ឌលសុខភាពនិរោធ សម្រាលកូនខ្វះបច្ចេកទេសបណ្តាលអោយស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធមត្រូវបាន គ្រួសារសពប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ អោយធ្វើការឃាត់ខ្លួន។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ភរិយារបស់លោកឈ្មោះ ពៅ ពេញ អាយុ៣២ឆ្នាំ បានឈឺពោះ ហើយភរិយារបស់លោកបានឲ្យម៉ូតូឌុប ឌុបទៅផ្ទះអ្នកគ្រូពេទ្យឆ្មប ឈ្មោះ ចាន់ ថុន មានទីតាំងផ្ទះលេខ៥៥ ផ្លូវ៣៦៩ ភូមិកណ្ដាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ ដើម្បីឲ្យជួយសម្រាលកូន។លុះដល់ម៉ោង១៧និង១៥នាទីថ្ងៃដដែល ភរិយារបស់លោក សម្រាលបានកូនប្រុស ប៉ុន្តែភរិយារបស់លោក បានធ្លាក់ឈាមរហូតដល់អ្នកគ្រូពេទ្យ ឆ្មបទូរស័ព្ទហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកមានជ័យ ឲ្យដឹក យកទៅមន្ទីរពេទ្យជប៉ុននាទីក្រុងភ្នំពេញ។ លុះដល់ម៉ោង១៨និង៤១នាទីយប់ថ្ងៃទី១៤ ខែតុលានេះ ភរិយារបស់លោកបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យជប៉ុន ដោយសារតែ ឈាមធ្លាក់មកខ្លាំងពេក។

ប្រភពបានអោយដឹងបន្តថា នៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៦ លោកសក្តិ៣ ទេព បូរ៉ា ប្រធាន នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានកោះហៅអ្នកស្រី ចាន់ ថុន មុខរបរគ្រូពេទ្យឆ្មបនិងជាអនុប្រធានមណ្ឌលសុខភាពនិរោធ ខណ្ឌច្បារអំពៅតាមបណ្ដឹង របស់ បុរសឈ្មោះ ឃុត ឡាំង អាយុ៣៣ឆ្នាំមានទីលំនៅក្រុមទី៥ ភូមិបឹងឈូកសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។នៅចំពោះមុខប៉ូលិស ភាគីគ្រូពេទ្យឆ្មប បានចេញសំណង ទៅគ្រួសារសពចំនួន៤.៥០០ដុល្លារ ហើយប្តីរបស់សពបានយល់ព្រម ដោយសម្រេចដកពាក្យបណ្តឹង ប៉ុន្តែប៉ូលិសពុំទាន់ហ៊ានដោះលែងដោយសារនៅបណ្តឹងអាជ្ញា ហើយបច្ចុប្បន្នសាច់ញាតិអ្នកស្រី ចាន់ ថុន មុខរបរគ្រូពេទ្យឆ្មបស្ទើរភ្លើង និងជាអនុប្រធានមណ្ឌលសុខភាព និរោធ កំពុងរត់ការយ៉ាងញាប់ ដៃញាប់ជើង ដើម្បីគេច កុំអោយ ជាប់គុកជាប់ច្រវ៉ាក់ ដោយសារតែចេះជំនាញពេទ្យឆ្មប ស្ទើរភ្លើង សម្រាលកូនស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធម ៕

អ្នកស្រី ចាន់ ថុន អនុប្រធានមណ្ឌលសុខភាពនិរោធ ចេះជំនាញពេទ្យស្ទើរភ្លើង សម្រាលកូនស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធម អ្នកស្រី ចាន់ ថុន អនុប្រធានមណ្ឌលសុខភាពនិរោធ ចេះជំនាញពេទ្យស្ទើរភ្លើង សម្រាលកូនស្លាប់មនុស្សម្នាក់ យ៉ាងអាណោចអាធម