ទស្សនាវីដេអូផ្សាយផ្ទាល់ របស់ Mark Zuckerberg ឆ្លើយតបទៅ ជនជាតិខ្មែរយើងម្នាក់ ក្នុងហ្វេសបុក (មានវីដេអូ)

បរទេស៖ ការផ្សាយផ្ទាល់វីដេអូតាមរយៈហ្វេសបុ៊ក ឬ Facebook Live គឺជាគំនិតនៃការរកឃើញថ្មីមួយ របស់ស្ថានិក Mark Zuckerberg ហើយថ្មីៗនេះក៏កំពុងទទួលបានការពេញនិយមផងដែរពីមហាជនជុំវិញពិភពលោក។ 

យ៉ាងណាមិញ លោក Mark Zuckerberg ខ្លួនឯងផ្ទាល់ក៏បានសម្តែងនូវសេចក្តីរីករាយផងដែរ  ដោយកាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ លោក Mark Zuckerberg បានបង្ហោះវីដេអូផ្សាយផ្ទាល់ខ្លួនឯងមួយ ដែលស្ថិតនៅបរិវេណក្រោយផ្ទះរបស់លោក ក្នុងពេលកំពុងអាំងសាច់ និងមានការឆ្លើយតបនូវសំនួរផ្សេងៗ ដែលមហាជនបានចោទសួរតាមរយៈការផ្សាយផ្ទាល់វីដេអូតាមហ្វេសបុ៊កនេះ។

នៅក្នុងវីដេអូប្រមាណជាង ៣០នាទីនេះដែរ យើងសង្កេតឃើញថាមានមនុស្សជាងរាប់មឺុននាក់ បានចោទជាសំនួរជាច្រើនសួរទៅកាន់ Mark Zuckerberg ក្នុងលក្ខណៈឆ្លើយឆ្លងគ្នាកម្សាន្តទៅវិញទៅមក។ ហើយអ្វីដែលពិសេសនោះ ក្នុងវីដេអូ ប្រមាណនៅនាទី ៥:២០ ក៏មានជនជាតិខ្មែរយើងម្នាក់ដែរ ដែលត្រូវបានស្ថាបនិកក្រុមហ៊ុនហ្វេសបុ៊កឆ្លើយតបទៅនឹង Comment របស់គាត់។  ក្នុងនោះ Mark បាននិយាយអរុណសួស្តីទៅកាន់ប្រជាជនកម្ពុជាទៀតផង៕

ដូច្នេះបើចង់ដឹងថា លោក Mark Zuckerberg ឆ្លើយតបអ្វីខ្លះនោះ សូមទស្សនាវីដេអូទាំងអស់គ្នាចាប់ពីនាទី ៥ឡើងទៅ៖  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា នាយកប្រតិបត្តិ និងជាស្ថានិក របស់ Facebook លោក Mark Zuckerberg បានបង្ហោះវីដេអូ មួយកាលពីពេលកន្លងទៅនេះ ដោយរូបគាត់ ចង់សាកភ្នាល់ជាមួយ កីឡាករ Neymar លេងនូវហ្គេម ត្រិះបាល់ ក្នុង Messenger ។

ក្នុងឃ្លីបវីដេអូនេះដែរ គេសង្កេតឃើញថា លោក Mark Zuckerberg កំពុងលេងហ្គេម យ៉ាងជក់ចិត្ត ផ្តោតអារម្មណ៍ ហើយថែមទាំងបាននិយាយថា «ខ្ញុំមិនដែលលេងបាល់ឈ្នះម្តងណាឡើយ តែថ្ងៃនេះ ខ្ញុំចង់ភ្នាល់ជាមួយ Neymar ជាមួយនឹងហ្គេម Keep Ups ថ្មីមួយនេះ ក្នុង Messenger ។ ហ្គេមមួយនេះ អាចលេងបានតាមទូរស័ព្ទ ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងឈ្នះ ពីព្រោះវាត្រូវការភាពរហ័សរហួនជាមួយមេដៃ របស់យើងទៅនឹងអេក្រង់ទូរស័ព្ទ» ។ ចុងបញ្ចប់នៃវីដេអូនេះ Mark លេងបានពិន្ទុយ៉ាងច្រើន រហូតដល់ ៣៧ពិន្ទុឯណោះ ដូច្នេះចាំមើលថា Neymar ហ៊ានទទួលយកការភ្នាល់ ហើយអាចយកឈ្នះ Mark Zuckerberg បានដែរឬទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទស្សនាវីដេអូផ្សាយផ្ទាល់ របស់ Mark Zuckerberg ឆ្លើយតបទៅ ជនជាតិខ្មែរយើងម្នាក់ ក្នុងហ្វេសបុក (មានវីដេអូ)

ទស្សនាវីដេអូផ្សាយផ្ទាល់ របស់ Mark Zuckerberg ឆ្លើយតបទៅ ជនជាតិខ្មែរយើងម្នាក់ ក្នុងហ្វេសបុក (មានវីដេអូ)