ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​វត្ត​ព្រះ​ឥ​ន្ឋ​សាមគ្គី​ធ៌​ម

ខេត្តកណ្តាល ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​វត្ត​ព្រះ​ឥ​ន្ឋ​សាមគ្គី​ធ៌​ម ស្ថិត​ក្នុងភូមិ​ក្រសាំង​ក្រ​ពោះ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ដើម្បី​ពិនិត្យ​និង​ឧបត្ថម្ភ​សាងសង់​សាលា​ធម្មសភា ការ​សាងសង់​សាលា​បឋម​សិក្សា​និង​អនុ​វិទ្យាល័យ និង​សាងសង់​ផ្លូវ តាម​ការ​និមន្ត​បិ​ណ្យ​បាត្រ​របស់​សម្តេចព្រះ​អភិ​សិរី សុ​ន្ឋា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ ៕