កម្ពុជា​គួរ​ប្រកាសសង្គ្រាម​ប្រឆាំង​គ្រឿងញៀន ខណៈ​សមត្ថកិច្ច​ព្រះ​វិហារ​ចាប់​បាន​ជាង​១​ម៉ឺន​គ្រាប់

ខេត្តព្រះវិហារ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បង្ក្រាប​បាន​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់ ខណៈ​សមត្ថកិច្ច​បាន​ដាក់​ប៉ុស្តិ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ការ​បង្ក្រាប​បាន​គ្រឿងញៀន​ដ៍​ច្រើន​មហាសាល​ដែល​ត្រៀម​យក​មក​បំផ្លាញ​វាសនា​យុវវ័យ​ខ្មែរ​ខាងលើ​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​ទី​១៥ តុលា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​មហាផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ។

ប្រភព​បន្ថែម​ថា ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជាង​១​ម៉ឺន​គ្រាប់​នេះ ជា​បុរស​ម្នាក់​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​និង​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់ ៕