គណៈកម្មការ​បុណ្យ​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី ទៅ​តម្កល់​នៅ​ខេត្ត​តាកែវ

ក្បួន​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី ហែ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៦ តុលា ដើម្បី​យក​ទៅ​តម្កល់​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ពិធី​ដង្ហែ​នេះ។

ថ្ងៃ​ទី​១៤-១៥ តុលា គណៈកម្មការ​បុណ្យ​បាន​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ និង​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា គឺ​គណៈកម្មការ​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី យក​ទៅ​តម្កល់​នៅ​ខេត្ត​តាកែវ។

លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ជិត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព និង​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ​នៅ​ឡើយ ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។