ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​នារី​វ័យក្មេង ការ​ពិត​ចឹ​ង​សោះ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ខណៈ​ឈប់​ម៉ូតូ​ចាំ​មិត្តភក្តិ ស្រាប់តែ​បុរស​វ័យក្មេង​២​នាក់​មក​ឈប់​ម៉ូតូ​ក្បែរ ហើយ​រូត​កាបូបស្ពាយ​យក​កាបូប​លុយ និង​ទូរស័ព្ទ រួច​ជិះ​គេចខ្លួន​បាត់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២៣២ ស្ថិត​នៅ​ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

នារី​រង​គ្រោះ​ឈ្មោះ រម្យ មុនីនាថ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ មានស្រុក​កំណើត​នៅ​ភូមិ​កោះ​ចិន ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ រូប​នាង​បាន​ចេញពី​ធ្វើការ​នៅ​ចំណុច​ផ្លូវ​លេខ​២៣២ ស្ថិត​នៅ​ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ម៉ាក MOOVE ពណ៌​ទឹកប៊ិច ក៏​បាន​លើក​ទូរស័ព្ទ​និយាយ​ទៅ​មិត្តភក្តិ​ឲ្យ​ជួយ​យក​ស្បែកជើង​ឲ្យ​ផង លុះ​ពេល​និយាយ​ទូរស័ព្ទ​ចប់​ក៏​យក​ទូរស័ព្ទ​ដាក់​ចូល​ក្នុង​កាបូបស្ពាយ​ដែល​ដាក់​នៅ​មុខ​ម៉ូតូ រួច​ហើយ​បាន​ឈប់​ម៉ូតូ​ចាំ​មិត្តភក្តិ ស្រាប់តែ​មាន​ជនសង្ស័យ​វ័យក្មេង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មក​ដល់​ឈប់​ក្បែរ​នាង​ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បាន​យកដៃ​ទាយ​កាបូបស្ពាយ​របស់​នាង​រូត​យក​កាបូប​លុយ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន ស៊ិ​ច​ផ្លើស បាន​ហើយ​ជិះ​ចេញ​ទៅ​បាត់ ។

នារី​រង​គ្រោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ខ្លួន​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ទេ ដោយ​ប្រាប់​បងប្អូន​ជួយ​តាម​រក ព្រោះ​ទូរស័ព្ទ​របស់​ខ្លួន​មាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស​(GPS) រហូត​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​បាន​ឆែក GPS រក​ឃើញ​នៅ​ម្ដុំ​សួនច្បារ​មាត់ទន្លេ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ខណៈ​ពេល​ជិះ​ម៉ូតូ​តាមរ​កមក​ដល់​ប៉ុស្តិ៍​នគរបាល​ចតុមុខ ក៏​រត់​ទៅ​បណ្ដឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ​បាន​ជួយ​តាម​រក​ខ្វាត់ខ្វែង តាម​រក​រហូត​ដល់​កោះ​ពេជ្រ ស្រាប់តែ​បាត់​សេវា​ប្រព័ន្ធ​ជី​ភី​អេស ដោយ​សង្ស័យ​ថា ជនសង្ស័យ​ដឹងខ្លួន បាន​បិទ​ទូរស័ព្ទ​ចោល ។ ​បន្ទាប់​មក​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ព្រលិត​ឲ្យ​ជួយ​អន្តរាគមន៍ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា កម្មការិនី​រោងចក្រ​កាត់ដេរ​ ២​នាក់​បងប្អូន​បង្កើត បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ យក​គ្រឿងអលង្កា​មាស​ទម្ងន់​២​ជី ទៅ​លក់​នៅ​ផ្សារ​ទួល​ពង្រ ដើម្បី​យក​លុយ​ផ្ញើ​ទៅ​ម្ដាយ នៅ​ឯ​ខេត្តតាកែវ សងបំណុល​ធនាគារ​។ លុះ​ក្រោយ​ពេល​ លក់​មាស​រួច​បាន​លុយ បាន​នាំ​គ្នា​ដាក់​លុយ​នោះ​រួម​នឹង​លុយ​មាន​ស្រាប់ សរុប​ចំនួន​៣៥០​ដុល្លារ នៅ​ក្នុង​កាបូបដៃ​មួយ បន្ទាប់​មក​ពួក​នាង​បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ក្នុង​ផ្សារ​ទួល​ពង្រ ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល ដែល​ពួក​នាង​ជួល​ស្នាក់​នៅ​វិញ ដោយ​នាង​ប្អូន​បាន​កាន់​កាបូប​លុយ​នោះ នៅ​ក្នុង​ដៃ​ជាមួយ​ម្ហូប​ដាក់​លើ​ភ្លៅ ឯ​នាង​បង​ជា​អ្នក​ឌុ​ប​។

ពេល​នោះ​បានឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា MSX ពណ៌​ខៀវ តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ពួក​នាង​នឹក​ស្មានថា ជា​អ្នកដំណើរ​ធម្មតា​មិន បាន​ចាប់អារម្មណ៍​ថា​ជា​ចោរ​នោះ​ទេ លុះ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នោះ ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ​បាន​សម្រេច​។ បន្ទាប់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន គេចខ្លួន​ចូល​ទៅ​ប្លុក​ផ្ទះ​ជួល​មួយ​កន្លែង ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង ១០០​ម៉ែត្រ ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ នៅ​តាម​ផ្លូវ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នារី​រង​គ្រោះ​ខាងលើ នាង​បង​មានឈ្មោះ អេ​ង រចនា អាយុ​២១​ឆ្នាំ និង​នាង​ប្អូន​មានឈ្មោះ អេ​ង ច​ន្ថា អាយុ​១៨​ឆ្នាំ ពួក​នាង​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ ហុង វ័​ន្ត និង​មានស្រុក​កំណើត​ក្នុងភូមិ​ក្រាំង​ដៃ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។ ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាត់បង់​កាបូប​មួយ ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​៣៥០​ដុល្លារ រួម​នឹង​របស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​នារី​វ័យក្មេង ការ​ពិត​ចឹ​ង​សោះ

ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​នារី​វ័យក្មេង ការ​ពិត​ចឹ​ង​សោះ

ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​នារី​វ័យក្មេង ការ​ពិត​ចឹ​ង​សោះ