ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវ​គិត​ថា​ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​អាច​នឹង​ទៅ​​ជុំ​បន្ទាប់​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​របស់​លោក​ដោយ​លទ្ធផល​ ២-១​ កាល​ពី​យប់​មិញ​នៃ​យុទ្ធនាការណ៍​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016 កាល​ពី​យប់​មិញ។

 

ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​លោក​ Valakone Phomphady

 

ក្នុង​សន្និសីទ​សារព័ត៌មាន​ បន្ទាប់​ពី​ក្រុម​របស់​លោក​ចាញ់​ក្រុម​កម្ពុជា​ លោក​ Valakone Phomphady បាន​និយាយ​ថា​ លោក​គិត​ថា​ ក្រុម​កម្ពុជា​អាច​នឹង​​ឡើង​ទៅ​ជុំ​បន្ត​ទៀត​​ដែល​ជា​វគ្គ​ចែក​ពូល​ បន្ទាប់​ពី​ក្រុម​​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​របស់​លោក​កាល​ពី​យប់​មិញ ពី​ព្រោះ​ក្រុម​ទីម័រខាង​កើត​ និង​ប៊្រុយណេ​មាន​កម្រិត​សមត្ថភាព​ទាប​ជាង​កម្ពុជា។

 

ជុំ​វិញ​ការ​ប្រកួត​ចាញ់​ លោក​គ្រូ​បង្វឹក​ឡាវ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​ពិត​ជា​ល្អ​រំភើប​រីករាយ​ និង​ពោរពេញ​ដោយ​អ្នក​គាំទ្រ។ ក្រុម​របស់​លោក​ក្នុង​១០​នាទី​ដំបូង​នៃ​វគ្គ​ទី​១​ និង​១០​នាទី​ចុង​ក្រោយ​នៃ​វគ្គ​ទី​២​បាន​បាត់​បង់​ម្ចាស់​ការ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​​ចាញ់​កម្ពុជា។

 

ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​ក្រុម​ឡាវ

 

ជា​មួយ​គ្នា​នេះ​ លោក​ Phomphady បាន​បញ្ជាក់​ថា​ ក្រុម​របស់​លោក​មក​នេះ​​មិន​មែន​ដើម្បី​ការពារ​នោះ​ទេ​​គឺ​មក​ដើម្បី​ប្រយុទ្ធ​ ប៉ុន្តែ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​២​នាក់​ដែល​បណ្តាល​ឲ្យ​ក្រុម​របស់​លោក​លេង​មិន​សូវ​បាន​ល្អ​​ពោល​គឺ​​មិន​មាន​អារម្មណ៍​មូល​ជា​ក្រុម​ឡើយ។

 

ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​

 

ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​ ក្រុម​ប៊្រុយណេ​បាន​យក​ឈ្នះ​ទីម័រខាង​កើត​ដោយ​លទ្ធផល​ ២-១ និង​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ឡាវ​ ២-១ ដូច​គ្នា៕

 

ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​

 

ក្រោយ​ចាញ់​យប់​មិញ​ គ្រូ​ឡាវ​ជឿ​ជាក់​​ថា​ កម្ពុជា​​​អាច​​​ឡើង​វគ្គ​បន្ត​

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​​