ថ្លើម​ថ្ម​ទម្ងន់​១៧៥​តោន​​​​ ​​តម្លៃ​​​ជិត​១៧០​លាន​ដុល្លារ​ ត្រូវ​គេ​ជីក​​ឃើញ​នៅ​មីយ៉ាន់ម៉ា

​ថ្លើម​​ថ្ម​ ឬ​ហៅ​ថា​ថ្ម​យក់​ (​ឈ្មោះ​ថ្ម​កែវ​មួយ​ប្រភេទ​ ដែល​មាន​សាច់​ម៉ដ្ឋ​ខៃ និង​ជា​របស់​មាន​តម្លៃ​​ ​)មួយ​ដុំ​ ដែល​​មាន​​ទម្ងន់​ដល់​ទៅ​ ១៧៥​តោន ត្រូវ​ក្រុម​អ្នក​ជីក​រ៉ែ​​​មីយ៉ាន់ម៉ា​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ នេះ​បើ​យោង​​តាម​សារព័ត៌មាន​ BBC។

 

ថ្លើម​ថ្ម​ទម្ងន់​១៧៥​តោន​​​​ ​​តម្លៃ​​​ជិត​១៧០​លាន​ដុល្លារ​ ត្រូវ​គេ​ជីក​​ឃើញ​នៅ​មីយ៉ាន់ម៉ា

 

​ថ្ម​យក់​ ខាង​​លើ​​នោះ​ ត្រូវ​បាន​​គេ​​ជីក​ឃើញ​ក្នុង​រដ្ឋ​ Kachin ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា។ វា​​មាន​ទទឹង​​ ៤,៣​ម៉ែត្រ និង​បណ្ដោយ​ ៥,៨​ម៉ែត្រ ហើយ​ត្រូវ​បាន​អ្នក​ជំនាញ​​វាយ​តម្លៃ​ថា​ អាច​លក់​បាន​​ថ្លៃ​ ប្រហែល​​ ១៧០​លាន​ដុល្លារ​អាមេរិក​។

 

តាម​ប្រភព​ព័ត៌មាន BBC ​ដដែល ថ្ម​យក់​ ដែល​ជា​ប្រភេទ​​ថ្ម​កែវ​ពិសេស ​មាន​ពណ៌​ស​​ និង​ខៀវ ជា​ថ្ម​​មាន​តម្លៃ​មួយ​ប្រភេទ​ដែល​​គេ​​​​ច្នៃ​ធ្វើ​ជា​គ្រឿង​អលង្ការ​​ផ្សេង​ៗ​ ​​​​​ ដោយ​ឡែក​​ មីយ៉ាន់ម៉ា​ជា​ប្រទេស​មួយ​ដែល​​សំបូរ​​ដោយ​ថ្ម​ប្រភេទ​នេះ​នាំ​ចេញ​ទៅ​​ទូទាំង​ពិភព​លោក​៕​

 ថ្លើម​ថ្ម​ទម្ងន់​១៧៥​តោន​​​​ ​​តម្លៃ​​​ជិត​១៧០​លាន​ដុល្លារ​ ត្រូវ​គេ​ជីក​​ឃើញ​នៅ​មីយ៉ាន់ម៉ា

 

ថ្លើម​ថ្ម​ទម្ងន់​១៧៥​តោន​​​​ ​​តម្លៃ​​​ជិត​១៧០​លាន​ដុល្លារ​ ត្រូវ​គេ​ជីក​​ឃើញ​នៅ​មីយ៉ាន់ម៉ា

 

ថ្លើម​ថ្ម​ទម្ងន់​១៧៥​តោន​​​​ ​​តម្លៃ​​​ជិត​១៧០​លាន​ដុល្លារ​ ត្រូវ​គេ​ជីក​​ឃើញ​នៅ​មីយ៉ាន់ម៉ា

 

​​​​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC