​ក្រុម​ការងារ​«​ផ្លូវ​ទៅ​ស្រុក»​​ចេញ​ដំណើរ​ព្រឹក​នេះ​ទៅ​តំបន់​ B ហើយ​​

បន្ទាប់​ពី​​បំពេញ​​បេសកកម្ម​ដោយ​​ជោគជ័យ​នៅ​តំបន់​ A ពេល​នេះ​ក្រុម​ការងារ​ទៅ​«ផ្លូវ​ទៅ​ស្រុក»​​បាន​ចេញ​ដំណើរ​​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​​ស្វះ​ស្វែង​រក​ព័ត៌មាន​​ថ្មី​ៗ ប្លែក​ៗ ពិសេស​ៗ​ទៀត​នៅ​តំបន់​ A តាម​រយៈ​រថយន្ត​២​គ្រឿង។

 

​ក្រុម​ការងារ​«​ផ្លូវ​ទៅ​ស្រុក»​​ចេញ​ដំណើរ​ព្រឹក​នេះ​ទៅ​តំបន់​ B ហើយ​​

 

ទស្សនិកជន​បាន​​ដឹង​ និង​ទទួល​បាន​ព័ត៌មាន​ដ៏​សំបូរ​បែប​រួច​ហើយ​នៅ​ Zone A ដែល​មាន​ខេត្ត​ តាកែវ​ កំពត​ កែប​ ព្រះសីហនុ​ កោះកុង​ និង​កំពង់ស្ពឺ។​ ពេល​នេះ​ក្រុម​ការងារ​​ផ្លូវ​ទៅ​ស្រុក​​បាន​ចាប់​ផ្តើម​​រុក​រក​ព័ត៌មាន​ Zone A ​វិញ​ម្តង​ដែល​មានខេត្ត៖
– ​កំពង់ឆ្នាំង
– ពោធិ៍សាត់​
– បាត់ដំបង​
-​ ប៉ៃលិន​
– បន្ទាយមានជ័យ​
– ឧត្ដរមានជ័យ​
– ព្រះវិហារ​
– សៀមរាប​ និង​
– កំពង់ធំ

 

​ក្រុម​ការងារ​«​ផ្លូវ​ទៅ​ស្រុក»​​ចេញ​ដំណើរ​ព្រឹក​នេះ​ទៅ​តំបន់​ B ហើយ​​

 

ទស្សនិកជន​ ពុក​ម៉ែ​ បង​ប្អូន​នៅ​​តាម​ភូមិ​ ស្រុក​ ខេត្ត​ តំបន់​ទាំង​អស់​ខាង​លើ​ បើ​មាន​កន្លែង​ពិសេសដូចជា៖
-​ រឿង​រ៉ាវ​អបិយ​ជំនឿ​
– ប្រវត្តិ​សាស្ត្រ​
– តំបន់​ទេសចរណ៍​
– តំបន់​កម្សាន្ត
– ម្ហូប​អាហារ​
– ជីវភាព​រស់​នៅ​របស់​ប្រជា​ជន
– តំបន់​សេដ្ឋកិច្ច​
– វប្បធម៌
– ប្រពៃណី
– ទំនៀមទម្លាប់ និង
– ​រឿងរ៉ាវ​ប្លែក​ៗ​
ចង់​​បង្ហាញ​ដល់​មហាជន​ឲ្យ​បាន​ដឹង​ សូម​ទាក់ទង​នឹង​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក តាម​រយៈ៖  010702777/015373673

ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​សូម​អរគុណ​ដល់​អាជ្ញា​កណ្តាល​ភូមិ​ ឃុំ​ ស្រុក​ខេត្ត​​ទាំង​អស់​ដែល​បាន​សហការ​ និង​យក​ទុក​ដាក់​ជា​មួយ​ក្រុម​ការងារ​យើង​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​យុទ្ធនាការណ៍​រុក​រក​ព័ត៌មាន​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ទទួល​បាន​ជោគជ័យ​កន្លង​មក៕

 

​ក្រុម​ការងារ​«​ផ្លូវ​ទៅ​ស្រុក»​​ចេញ​ដំណើរ​ព្រឹក​នេះ​ទៅ​តំបន់​ B ហើយ​​

 

អត្ថបទ៖ ជាន ចាន់រ៉ា​