BTS ក្លាយជាក្រុម​ K-Pop ​ទី​១​​ជាប់​​ក្នុង​តារាង​ចម្រៀង​ចក្រភព​អង់គ្លេស

ថ្មីៗ​នេះ​ក្រុម​តារា​​ចម្រៀង K-Pop ​ក្នុង​ចិត្ត​យុវវ័យ BTS ​បាន​​វិល​ត្រឡប់​មក​​កាន់​ឆាក​ប្រគំ​​តន្ត្រី​វិញ​ហើយ​ដោយ​នាំ​មក​នូវ​​​អាល់ប៊ុម​ថ្មី​សន្លាង​​ “WINGS”។​​អាល់ប៊ុម​មួយ​នេះ​បាន​ក្លាយ​ជា​អាល់ប៊ុម​ចម្រៀង​កូរ៉េ​ទី​១​ដែល​បាន​ឈរ​លើ​តារាង​ចម្រៀង​របស់​ចក្រភព​អង់គ្លេស។

 

BTS ក្លាយជាក្រុម​ K-Pop ​ទី​១​​ជាប់​​ក្នុង​តារាង​ចម្រៀង​ចក្រភព​អង់គ្លេស

 

​ក្នុង​អាល់ប៊ុម​នេះ​​បទ “Blood Sweat & Tears” ជា​បទ​ចម្រៀង​នាំ​មុខ​ដែល​ចេញ​​កាល​ពី​ថ្ងៃ​ទី​​៩ ខែ​តុលា មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់ ២១ លាន​ដង​ទៅ​ហើយ ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​អាល់ប៊ុម​នេះ​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ ៦២ ក្នុង​តារាង​ចម្រៀង​ខាង​លើ។

 

BTS ក្លាយជាក្រុម​ K-Pop ​ទី​១​​ជាប់​​ក្នុង​តារាង​ចម្រៀង​ចក្រភព​អង់គ្លេស

 

ចំណែក​ឯ​តារាង​ចម្រៀង​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​វិញ​អាល់ប៊ុម “WINGS” បាន​ឈរ​នៅ​លំដាប់​កំពូល​ផង​ដែរ៕

 

ប្រែ​សម្រួល៖ SAMEDY
​​​​ប្រភព៖ Koreaboo