តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​តុលា​នេះ​គេ​ប្រទះ​ឃើញ​តារា​ចម្រៀង​ K-Pop ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​៣​រូប​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន​ចូល​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កូរ៉េ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ស្ដេច​ថៃ Bhumibol Adulyadej ។

 

តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

តារា​ K-Pop ទាំង​៣​រូប​មាន​ដូចជា Lisa មក​ពី​ក្រុម BlackPink, Ten មក​ពី​ក្រុម NCT និង Sorn មក​ពី​ក្រុម​ CLC ដែល​អ្នក​ទាំង​៣​សុទ្ធ​តែ​ជា​ជន​ជាតិ​ថៃ។ ព្រះ​មហាក្សត្រ​ថៃ Bhumibol Adulyadej បាន​ចូល​ទិវង្គត​តាំង​ពី​ថ្ងៃ​ទី​១៣​មក​ម្លេះ​ ប៉ុន្តែ​​ដោយ​សារ​អ្នក​ទាំង​៣​មាន​កិច្ចការ​នៅ ​ប្រទេស​កូរ៉េ​ ទើប​មិន​អាច​ទៅ​ចូល​រួម​​រំលែក​ផ្ទាល់​នៅ​ប្រទេស​ថៃ​បាន​ដូច្នេះ​ដើម្បី​បង្ហាញ​ពី​សេចក្ដី​គោរព​និង​ស្រលាញ់​​ទើប​ពួកគេ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កូរ៉េ​ជំនួស​វិញ៕

 

តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

(Lisa សមាជិកក្រុម BLACKPINK)

 

តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

 

(Sorn សមាជិក​ក្រុម CLC)

 

តារា​កូរ៉េ Ten, Lisa, Sorn ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេចថៃ

 

(Ten សមាជិក​ក្រុម NCT)

ប្រែ​សម្រួល៖ SAMEDY

ប្រភព៖ Allkpop​​​​​​​