ដូច​ណាត់​គ្នា​ ​ក្រុម​ខ្លាំង​ទាំង​៣​នៅ​អេស្ប៉ាញ​ស៊ុត​ចូល​ឥត​ប្រណី​យប់​មិញ

ក្រុម​ខ្លា​ទាំង​៣​ប្រចាំ​លីគ​បាល់ទាត់​កំពូល​អេស្ប៉ាញ​ស៊ុត​ចូល​ទី​​ដៃ​គូ​ប្រកួត​ឥត​ប្រណី​កាល​ពី​យប់​មិញ​ប្រៀប​ដូច​ជា​ណាត់​គ្នា​ស៊ី​​​ទៅ​ បើ​ធៀប​នឹង​សប្តាហ៍​កន្លង​ទៅ​ក្រុម​ទាំង​​បី​នេះ​ស្ទើរ​តែ​រក​ជ័យជម្នះ​មិន​បាន​ផង។

 

ផ្តើម​មុន​គេ​ដោយ​​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona បាន​លត់​ក្រុម​ Deportivo La Coruna ដោយ​មិន​ឲ្យ​​ត​ដៃ​បាន​ ៤-០។ កីឡាករ​ Rafinha ស៊ុត​បាន​២​គ្រាប់​នាទី​២១ និង​៣៦ ខណៈ​ខ្សែ​ប្រយុទ្ធ​ Luis Suarez រក​បាន​១​គ្រាប់​នៅ​នាទី​៤៣​ និង​ Lionel Messi រក​បាន​១​គ្រាប់​នៅ​នាទី​ទី​៥៨។

 

 

បន្ទាប់​មក​ក្រុម​របស់​លោក Diego Simeone បាន​បំបាក់​ក្រុម​ Granada ដោយ​លទ្ធផល​ចាស់​ដៃ​តែ​ម្តង​គឺ​ ៧-១។ វគ្គ​ទី​១​ Granada ជា​បើក​គ្រាប់​បាល់​នាំ​មុខ​ដោយ​កីឡាករ​ Cuenca នៅ​នាទី​​ទី​១៨​ ប៉ុន្តែ​ត្រូវ​ក្រុម Athletico Madrid សង​វិញ​បាន​​២​គ្រាប់​ដោយ​កីឡាករ​ Carrasco ទាំង​ពីរ​គ្រាប់​នៅ​នាទី៣៤​ និង​៤៥។​ ចូល​វគ្គ​ទី​២​ AT Madrid បន្ថែម​បាន​ដល់​៥​គ្រាប់​ទៀត​ដោយ​ Carrasco នៅ​នាទី​ទី​៦១ Gaitan រក​បាន​២​គ្រាប់​នាទី​៦៣ និង​៨១ ហើយ​ Correa និង​ Tiago រក​បាន​១​គ្រាប់​ម្នាក់​នៅ​នាទី​៨៥ និង​៨៧។

 

 

ដោយ​ឡែក​ក្រុម​អធិរាជ​ស​ Real Madrid ក៏​មិន​ចាញ់​ក្រុម​ទាំង​ពីរ​ខាង​លើ​ដែរ​ដោយ​បាន​លត់​​ក្រុម​ Real Betis នៅ​ក្រៅ​ដី​ដោយ​លទ្ធផល​ ៦-១។ វគ្គ​ទី​១ Madrid រក​បាន​៤​គ្រាប់​ដោយ​ខ្សែ​ការពារ​ Varane ស៊ុត​បើក​ឆាក​នៅ​នាទី​​ទី​៤​ មុន​ពេល​ខ្សែ​ប្រយុទ្ធ​ Benzema រក​បាន​នៅ​នាទី​​៣២​ ខ្សែ​ការពារ​ Marcelo រក​បាន​នៅ​នាទី​៤០​ និង​ខ្សែ​បម្រើ​ Isco រក​បាន​នៅ​នាទី​​ទី​៤៥។ ​ចំណែក​វគ្គ​ទី​២ Real Batis បាន​ទម្លាយ​សំណាញ់​ទី​គូ​ប្រកួត​វិញ​បាន​១​គ្រាប់​ដោយ​ Cejudo នៅ​នាទី​៥៦ ប៉ុន្តែ​ Real Madrid ថែម​២​គ្រាប់​ទៀត​ដោយ​ Isco ​គ្រាប់​ទី​២​របស់​ខ្លួន​នៅ​នាទី​៦៣​ និង​ Ronaldo រក​បាន​១​គ្រាប់​នៅ​នាទី​ទី​​៧៩៕

 

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ Dailymail