ម្សិលមិញនៅ​ឥណ្ឌារត់ជាន់គ្នា​ស្លាប់២៤នាក់​​និង​របួសជាង២០នាក់

ប្រទេស​ឥណ្ឌា ៖ ​​​យ៉ាងហោចណាស់មនុស្ស២៤នាក់​ស្លាប់​និង​ជាង២០នាក់ទៀត​រងរបួសធ្ងន់ស្រាល ​ ​ដោយសារការរត់ជាន់គ្នា​ក្នុងពិធី​សាសនាហិនឌូនៅជាយខេត្ត ​Varanasi​​ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ​​កាលពីថ្ងៃទី១៥ ​ ខែតុលា ឆ្នាំ២០១៦។

អាជ្ញាធរឥណ្ឌាបាននិយាយថា​ ​ នៅក្នុងពិធីហែក្បួនសាសនា​នេះ​ ​​តាម​គម្រោងមានមនុស្សប្រមាណ៣០០០នាក់​ប៉ុណ្ណោះចូលរួមនៅ លើស្ពាន​មួយនៅក្នុងភូមិសាស្រ្តខាងលើ​ ​ប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញ​​​មនុស្ស​ចូលរួម​បានកើនឡើង​រហូតដល់៧ម៉ឺននាក់ ៕