បុរសម្នាក់ជក់ថ្នាំញៀន​ រហូតដល់បាត់បង់ស្មារតី​ យកសាំង២ប៊ីដុង​ គំរាមចាក់ដុតខ្លួនទាំងរស់ និងដុតផ្ទះចោល

រតនគិរី៖ បុរសម្នាក់ញៀនថ្នាំរហូតដល់បាត់បង់ស្មារតី យកសាំង២ប៊ីដុង គំរាមចាក់សាំងដុតខ្លួនទាំងរស់ និងគំរាមចាក់សាំងដុតផ្ទះ​ចោល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧​ និង១៥នាទីថ្ងៃទី១៥ខែតុលានេះត្រង់ចំណុច​ខាងលិចផ្សារបានលុងស្ថិតក្នុងភូមិ៧​ម​ករា សង្កាត់ ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

បើតាមការរៀបរាប់ឲ្យដឹងពីលោកចក់ សាខនត្រូវជាឪពុកបង្កើតប្រាប់ឲ្យដឹងថាកូនគាត់ឈ្មោះប៉ិន សិលាអាយុ៣៣ឆ្នាំ និងមានប្រពន្ធ ឈ្មោះ ម៉ា យ៉ានអាយុ២៥ឆ្នាំរួមនិងកូនប្រុសអាយុ១៣ឆ្នាំម្នាក់រស់នៅក្នុងផ្ទះគាត់។លោកចក់ សាខនប្រាប់បន្តថាកូនគាត់មិនគិតគូរ​រកស៊ី ឃុបឃិតគ្នាជាមួយក្មេងស្ទាវដើរលេងពាលលាអាវ៉ាសែ នាំគ្នាសេពគ្រឿងញៀនរាប់ឆ្នាំមកហើយរហូតវង្វេងស្មារតី ហើយនៅ​មុនពេល កើតហេតុនេះគាត់មិននៅផ្ទះនោះទេ កុំតែបានអ្នកជិតខាងទូរស័ព្ទប្រាប់ម្លេះឆេះម៉ត់បាត់ទៅហើយ។

បើតាមអ្នកជិតខាងប្រាប់ឲ្យដឹងថា ពួកគាត់ឃើញឈ្មោះប៉ិច សិលានេះបានជិះម៉ូតូដឹកសាំង២ប៊ីដុង មកដល់មុខផ្ទះបើកគម្រកចាក់​សាំងចោល រួចយកដៃលូកហ៊ោប៉ាវយកដែកកេះបម្រុងកេះដុត តែសំណាងល្អបានអ្នកជិតខាងនាំគ្នា ជួយចាប់សង្កត់ពីលើជាប់ ហើយទូរស័ព្ទ ប្រាប់កម្លាំងអ ហក្រុងបានលុងនាំយកមកឃុំទុក។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៦ខែតុលានេះកម្លាំងអ ហក្រុងបានលុងបញ្ជូនខ្លួនមកទីបញ្ជាការអ ហខេត្តរតនគិរីដើម្បីចាត់ការបន្ត។ជាមួយ គ្នា និងករណីខាងលើនេះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុខាងលើ បានសំណូមពរឲ្យអាណាព្យាបាល និងសមត្ថកិច្ច ពាក់ព័ន្ធសូមបញ្ជូនជនបង្កទៅមណ្ឌលកែប្រែ កុំឲ្យមានការភិតភ័យដូចពេលនេះទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ មាន កំពុងនៅលើដំបូលផ្ទះរបស់គេ ស្រែកឡូឡា ប្រុងលោតសម្លាប់ខ្លួន ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើសង្ស័យបែកថ្នាំ។

បើតាមអ្នកស្គាល់ជននេះបានបញ្ជាក់ថា ឈ្មោះ សោម សៅ អាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាន​ចុះទៅជួយអន្តរាគមន៍ហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត