ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​…

ខេត្តកណ្ដាល ៖ ស្នេហា​មួយរហូត​ខាង​ស្រី​ទៅ​នៅផ្ទះ​ខាង​ប្រុស​មួយ​រយៈ ទើប​ឪពុក​ម្តាយ​ទាំង​សងខាង​ព្រមព្រៀង​គ្នា​រៀបចំ​ទុកដាក់​តាម​ប្រពៃណី ដោយ​ខាង​ស្រី​បង្គាប់​ថ្លៃ​បណ្ណាការ​៩០០​ដុល្លារ ។ ដោយសារ​តែ​មិន​មាន​ប្រាក់​គ្រប់​ថ្លៃ​បណ្ណាការ ខាង​ប្រុស​ទាល់គំនិត​បាន​ចងក​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅ​នឹង​រោង​ក្បែរ​ផ្ទះ​របស់​ខ្លួន​នៅ​ភូ​ម‌ិ​ឈូ​ក‌ ឃ‌ុំ​ស​ន្លុ​ង‌ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដា​ល‌ ។

នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រ‌ោះ​ដែល​គិត​ខ្លី​ឈ្ម‌ោះ ម៉ា​ន លី​ហ្សា ភេ​ទ‌​ប្រុ​ស‌ អា​យ‌ុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម‌ មុខរប​រ‌​កម្ម​ករ‌​សំណង់ រស់នៅ​ភូមិ​ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ មាន​ឪ​ពុ​ក‌​ឈ្ម‌ោះ ឈឹ​ម‌ ម៉ា​ន អាយុ​៥៤​ឆ្នាំ មុខរប​រ‌​នេ​សា​ទ‌​ត្រី ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា កន្លង​ម​ក‌​ជន​រង​គ្រ‌ោះ​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់ មាន​ទំនាក់ទំនង​ស្នេហា រហូត​នារី​រូប​នោះ​បាន​មក​ស្នាក់​នៅផ្ទះ​ជន​រង​គ្រោះ​អស់​មួយ​រយៈ​ទៀត​ផង ។

នៅ​ថ្ង‌ៃ​ទី​១៤ ខែតុលា ឪពុក​ម្ដាយ​នារី​រូប​នោះ​បាន​មក​ផ្ទះ​ជន​រង​គ្រោះ មក​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​នោះ​ឪ​ពុ​ក‌​ម្ដា​យ‌ ទាំ​ង‌​សងខាង​បាន​ឯកភាព​គ្នា កំណត់​ថ្ងៃ​ចូល​ស្ដីដណ្ដឹង ដោ​យ‌​ខា​ង‌​ស្រ‌ី​បាន​ទារ​ថ្លៃទឹកដោះ​ចំនួន​៩០០​ដុល្លារ ។ ក្រោយមក​ជន​រង​គ្រោះ​បាន​ពិភាក្សា​ជាមួយ​ឪពុក​ម្ដាយ​ពី​រឿង​លុ​យ‌​ថ្ល‌ៃ​ទឹ​ក‌​ដ‌ោះ ពេ​ល‌​នោះ ម្តាយ​ជន​រង​គ្រ‌ោះ​បាន​និយាយ​ថា មាន​លុយ​ត‌ែ​៣០០​ទេ មិនដឹង​ជា​ទៅ​រក​លុយ​ឯណា​មក​ឱ្យ​គ្រប់​ចំនួន​៩០០​ដុល្លារ​នោះ​ទេ ។ បន្ទា​ប‌់​ពី​ពិភាក្សា​ជាមួយ​ម្ដាយ ទ័លគំនិត​រឿង​ខ្វះ​លុយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ជន​រង​គ្រោះ​បា​ន‌​ទិញ​ស្រាស​១​លី​ត្រមក​អង្គុយ​ផឹក​ម្នាក់ឯង​នៅ​លើ​រោង​ចំហៀង​ផ្ទះ ព្រមទាំង​ចាក់​ចំរៀង​ស្ដាប់​លេ​ង‌​ទៀត​ផង ។ លុះ​ដ​ល‌់​វេ​ល‌ា​ម៉ោ​ង‌​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ម្ដាយ​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ ជន​រង​គ្រោះ​បាន​យក​ក្រមា​ចងក​ជាប់​នឹង​ធ្នឹម​រោង ស្លាប់​បាត់​ទៅ​ហើយ ក៏​ស្រែក​ផ្អើល​ឆោឡោ​ហៅ​អ្នក​ជិ​តខាង​មក​ជួយ​ដាក់​សព​ចុះ ។

ក្រោយ​ពី​សមត្ត​កិច្ច​នគរបាល​សហការ​ជាមួយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​សព​រួច ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ហើយ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន និង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​បុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត យុវជនម្នាក់កើតទុក្ខ មិនសុខចិត្តព្រោះតែខ្លួន នៅខាងមុខផ្ទះ ដើម្បីបញ្ចប់បញ្ហា។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរចេញបាត់ពីផ្ទះមួយថ្ងៃ មិនដឹងទៅណាដល់ម៉ោងកើតហេតុ ក្រោយពីរាំងភ្លៀងឪពុកជនរងគ្រោះ បានបញ្ចាំងភ្លើងពិល ពីលើផ្ទះស្រាប់តែឃើញកូនចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ នៅដើមសង្កែមុខផ្ទះ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងរួចបានរាយការណ៍ឲ្យ នគរបាលចុះមកពិនិត្យសាកសព ភ្លាមនោះដែរកម្លាំងជំនាញ បច្ចេកទេស សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋាន ចុះពិនិត្យសាកសព តាមការសន្និដ្ឋានរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួន ពិតប្រាកដមែន។ 

បើតាមនគរបាល ​យុវជនរងគ្រោះឈ្មោះ ឆាំ ធារ៉ា​ អាយុ ២០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុ។ ក្រោយពីការពិនិត្យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

ដោយឡែកប្រភពពីអ្នកជិតខាង បានបង្ហើបឲ្យដឹងថា យុវជនខាងលើចងកសម្លាប់ខ្លួន ដោយសារតូចចិត្តគ្មានលុយដណ្តឹងប្រពន្ធ ព្រោះប៉ុន្មានថ្ងៃមុនពេលស្លាប់នោះ គេធ្លាប់ប្រាប់អ្នកជិតខាងថា គេស្រឡាញ់កូនគេម្នាក់នៅក្នុងភូមិ ប៉ុន្តែមិនដឹងបានលុយពីណាមកដណ្តឹង ដោយសារជីវភាពគ្រួសារក្រីក្រ ដូច្នេះរហូតដល់ជនរងគ្រោះចងកសម្លាប់ខ្លួន ទើបមានការភ្ញាក់ផ្អើលតែម្តងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...

ស្នេហ៍​ទុំ​មុន​ស្រគាល ! ម្តាយ​ថ្លើមថ្លៃ​បង្គាប់​៩០០​ដុល្លារ បង​គ្មាន​ដុល្លារ មាន​តែ​...