បែកភ្នែកទៀតហើយ នេត សុចរិយា បង្អួតឈុតប៊ីគីនី៣ឈុត ថាត្រៀម…

ភ្នំពេញ៖ ពិធីការិនី និងតារាសម្តែង កញ្ញា នេត សុចរិយា ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាធ្វើដំណើរកម្សាន្តតាមបណ្តាប្រទេសនានា ដែលមិនសូវបង្ហាញមុខក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ។

ដូចកាលពីប៉ុន្មានខែមុន តារាស្រីរូបនេះ បានទៅលំហែខួរក្បាល ជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់ ដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ីឯណោះ ដែលរូបនាងបានបង្ហាញនូវឈុតហែលទឹករឹបរាងស៊ីអារម្មណ៍មិនធម្មតា។ 

ជាក់ស្តែង កាលពីថ្មីៗនេះដែរ រូបនាងក៏បានបញ្ចេញនូវឈុតប៊ីគីនីចំនួន៣ឈុតទៀតហើយ សុទ្ធតែពណ៌ខ្មៅ តែម៉ូតខុសៗគ្នា  ត្រៀមសម្រាប់ដំណើរកម្សាន្តរបស់នាង ក្នុងពេលឆាប់ៗនេះ។

ក្នុងនោះដែរ កញ្ញា នេត សុចរិយា បានបញ្ជាក់ខាងលើរូបថតឈរកាច់រាងមុខកញ្ចក់ថា នឹងដើរលេងទៅកាន់ឆ្នេរសមុទ្រ ប៉ុន្តែរូបនាងមិនបានទម្លាយឲ្យច្បាស់ទេថា តើការដើរកម្សាន្តលើកនេះ រូបនាងនឹងដើរនៅក្នុងស្រុក រឺក៏ក្រៅប្រទេស។

ដូច្នេះប្រិយមិត្តនឹងរង់ចាំ មើលសម្រស់ដ៏សែនស៊ិចស៊ីរបស់នាង ជាមួយនឹងឈុតបីគីនីជាច្រើន ក្នុងពេលខាងមុខនេះទាំងអស់គ្នា៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាម្តែងស្រី និងពិធីការិនី នេត សុចរិយា បានបង្ហាញរូបរាងដ៏ស៊ិចស៊ី បង្អួតសម្រស់នៅឯកោះបាលី ហាក់ដូចជាមិនខ្វល់ខ្វាយ ពីក្រសែភ្នែក អ្នកសំលឹងមើលរូបនាងឡើយ។

តារាស្រីរាងតូចច្រឡឹងរូបនេះ បានធ្វើដំណើរកម្សាន្ត ទៅដល់កោះបាលី នៅឯប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងគូស្នេហ៍របស់នាង ដើម្បីសម្រាកលំហែកាយបានខ្លះ ក្រោយពីនឿយហត់ ក្នុងការងារសិល្បៈអស់មួយរ

កញ្ញា នេត សុចរិយា បានបង្ហាញនូវឈុតស៊ិចស៊ីជាច្រើនឈុត ប្រជែងនឹងទេសភាពដ៏ស្រស់ស្អាត នៅឯកោះបាលី។ ប៉ុន្តែមានឈុតហែលទឹកពណ៌ខ្មៅមួយ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែឈុតនេះ បានបង្ហាញនូវរាងស្រឡូនរបស់នាង ជាមួយនឹងស្នាមសាក់ដ៏សែនស៊ិចស៊ីទៀតផង។

គួរបញ្ជាក់ផងដែរថា កញ្ញា នេត សុចរិយា ជាតារាមួយរូប ដែលគេអាចចាត់ទុកបានថា នាងមានឱកាស បានស្គាល់បណ្តាប្រទេសច្រើនជាងគេ មិនថានៅប៉ែកអាស៊ី ឬប៉ែកអ៊ឺរ៉ុបនោះទេ ហើយភាគច្រើន គូស្នេហ៍ ក៏តែងទៅជាមួយនាងជានិច្ច មិនថាដល់ទីណាក៏ដោយ៕

តោះគយគន់សម្រស់ របស់កញ្ញា នេត សុចរិយាទាំងអស់គ្នា ជាមួយនឹងឈុតហែលទឹករបស់នាង នៅកោះបាលី៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload