នារី​វ័យក្មេង​ជា​គណនេយ្យ​រោងចក្រ​ម្នាក់ ត្រូវបាន​តុលាកា​រ​សម្រច​ឃុំខ្លួន​ ​

ខេត្តកំពង់ឆ្នាំង ៖ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត ដោយ កេងប្រវ័ញ្ចប្រាក់របស់រោងចក្រជាង១៥ម៉ឺនដុល្លារ ដែលបានប្រព្រឹត្តឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៣ ។
នារីសង្ស័យឈ្មោះ សាន សុភក្តី អាយុ២៦ឆ្នាំ មានទីលំនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម ត្រូវបាន កម្លាំងអាវុធហត្ថខេត្តចាប់ខ្លួនបានកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ។ នារីសង្ស័យបានចូលធ្វើការ និងបានទទួល តំណែងជាគណនេយ្យក្នុងរោងចក្រមួយឈ្មោះខេមស្បត៍ ខូអិលធីឌី ខេមបូឌា ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
យោងតាមបណ្តឹងរបស់ថៅកែរោងចក្របានបញ្ជាក់ថា ខាងក្រុមហ៊ុនទើបស្រាវជ្រាវដឹងថា នារីសង្ស័យខាងលើបានកេងបន្លំ យកប្រាក់របស់ក្រុមហ៊ុនតាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្នមានទឹកប្រាក់ចំនួន ១៥២៥៥២,៧១ ដុល្លារអាមេរិក ។ ដោយហេតុនេះហើយទើបក្រុមហ៊ុនបានដាក់ពាក្យប្តឹងមកកងរាជអាវុធហត្ថដើម្បីស្រាវជ្រាវ និងចាប់ខ្លួនបាន ហើយបាន កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ទើបតុលាការសម្រេចឃុំខ្លួនតែម្តង ដោយចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត ៕
នារី​វ័យក្មេង​ជា​គណនេយ្យ​រោងចក្រ​ម្នាក់ ត្រូវបាន​តុលាកា​រ​សម្រច​ឃុំខ្លួន​ ​