មាន​ត្រឹម​៣០០$​ចូល​ដណ្តឹងកូនក្រមុំ​គេ​មិនបាន បុរស​ម្នាក់​សម្រេចចិត្ត​ចង ក ធ្វើអត្តឃាត​…​ព្រោះ​ខាង​កូនក្រមុំ​គេ​សុំ​៩០០$ ​

ខេត្ត‌កណ្ដាល‌៖ថ្ងៃទី១៦ខែ១០ឆ្នាំ២០១៦ នៅចំណុចភូម‌ិឈូក‌ ឃ‌ុំសន្លុង‌ ស្រុក‌ខ្សាច‌់កណ្ដាល‌។បុរសជាកូនកម្លោះ ម្នាក់បានអត្តឃាតចងកសម្លាប់ខ្លួនដោយសារ ខូចចិត្តមានត្រឹម៣០០$ត្រឹមតែ៣០០$មិនគ្រប់ក៏សម្រេចចិត្តចងក៍ធ្វើអត្តឃាត…ឈ្ម‌ោះម៉ាន លីហ្សា ភេទ‌ប្រុស‌ អាយ‌ុ២១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម‌មុខរបរ‌ កម្មករ‌សំណង់នៅភូមិឃ‌ុំកើត‌ហេត‌ុ។
មានឪពុក‌ឈ្ម‌ោះឈឹម‌.ម៉ានអាយុ៥៤ឆ្នាំ មុខរបរ‌នេសាទ‌ត្រី និងម្ដាយ‌ឈ្ម‌ោះផន អ៊‌ូកអាយុ៥៥ឆ្ន‌ាំ មុខរបរ‌ កសិករ‌ នៅភូមិ.ឃ‌ុំកើត‌ហេត‌ុ ។
កន្លងមក‌ជនរងគ្រ‌ោះបានស្រឡាញ់គ្នាជា មួយនារីម្នាក់ ហើយនារីនោះបានមកស្នាក់នៅផ្ទះជនរងគ្រោះបាន‌ចំនួន‌០២ថ្ងៃ ។
នៅថ្ង‌ៃទី១៤.១០.២០១៦ឪពុកម្ដាយខាងស្រ‌ីបានមកយកត្រឡប់ទៅផ្ទះវិញ។‌ឪពុក‌ ម្ដាយ‌ ទាំង‌សងខាងបានឯកភាពគ្នាដាក់ថ្ងៃ ចូលស្ដីដណ្ដឹងដោយ‌ខាង‌ស្រ‌ីយកថ្លៃទឹកដោះចំនួន៩០០$ ដល‌់ថ្ង‌ៃទ‌ី១៥.១០.២០១៦វេលាម៉ោង‌៩.០០នាទីជនរងគ្រោះ បាន ពិភាក្សា ជាមួយឪពុក.ម្ដាយពីរឿងលុយ‌ថ្ល‌ៃទឹក‌ដ‌ោះ ពេល‌ នោះ ម្តាយជនរងគ្រ‌ោះបាននិយាយថាមានលុយត‌ែ៣០០$ទេ ។
បន្ទាប‌់មកជនរងគ្រោះបាន‌ទិញស្រាសចំនួន០១លីត្រ មកអង្គុយផឹកម្នាក់ឯងនៅលើរោងចំហៀងផ្ទះ ព្រមទាំងចាក់ខារ៉ាអូខេ ស្ដាប‌់លេង‌ ។ ដល‌់វេល‌ាម៉ោង‌១៤:៣០នាទីជនរងគ្រោះបានយកក្រមាពណ៌ក្រហម ស ចងកជាប់នឹងធ្នឹម រោង មានកំពស‌់២.៣០ម៉ែត្របណ្តាលឲ្យស្លាប់តែម្តង បន្ទាប់មកម្តាយជនរងគ្រោះមកឃើញស្រែកឆោរឡោ។
ក្រោយមកសមត្តកិច្ចនគរ បាលសហការជាមួយគ្រូពេទ្យធ្វើការពិនិត្យដោយហ្មត់ចត់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សំគាល់ ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយសារចង់ក ធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី៕

មាន​ត្រឹម​៣០០$​ចូល​ដណ្តឹងកូនក្រមុំ​គេ​មិនបាន បុរស​ម្នាក់​សម្រេចចិត្ត​ចង ក ធ្វើអត្តឃាត​…​ព្រោះ​ខាង​កូនក្រមុំ​គេ​សុំ​៩០០$ ​ មាន​ត្រឹម​៣០០$​ចូល​ដណ្តឹងកូនក្រមុំ​គេ​មិនបាន បុរស​ម្នាក់​សម្រេចចិត្ត​ចង ក ធ្វើអត្តឃាត​…​ព្រោះ​ខាង​កូនក្រមុំ​គេ​សុំ​៩០០$ ​ មាន​ត្រឹម​៣០០$​ចូល​ដណ្តឹងកូនក្រមុំ​គេ​មិនបាន បុរស​ម្នាក់​សម្រេចចិត្ត​ចង ក ធ្វើអត្តឃាត​…​ព្រោះ​ខាង​កូនក្រមុំ​គេ​សុំ​៩០០$ ​