បុរស​ម្នាក់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​វិទ្យាល័យ​ក្រឡាញ់​ ​

សៀមរាប៖ បុរសម្នាក់ដែលបាត់ពីផ្ទះ២ទៅ៣ថ្ងៃ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ នៅក្នុងទឹកស្រះ នៃវិទ្យាល័យក្រឡាញ់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សចោមរោមមើល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ករណីនេះកើតឡើងនៅវិទ្យាល័យក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អោ រឿ ហៅគ ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ រស់នៅភូមិគោកក្រូច ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមនុស្សវិកលចិក (សសៃប្រាសាទ) ដែលមានឪពុកឈ្មោះ បួ ធួក អាយុ ៧៣ឆ្នាំ និងម្តាយឈ្មោះ អ៊ឹង ហុង អាយុ ៦៦ឆ្នាំ បើតាមការរៀបរាប់ពីមាតា បិតា បានឲ្យសមត្ថកិច្ចនគរបាលយើងដឹងថា ជនរងគ្រោះពិតជាមនុស្សវិកលចិកមែន ហើយបាត់ពីផ្ទះ២ទៅ៣ថ្ងៃមុនពេលប្រទះឃើញសាកសព។
លោកអធិការនគរបាលស្រុកបានបន្តថា ក្រោយពីទទួលបានដំណឹងកម្លាំងរបស់លោកបានចុះទៅពិនិត្យសាកសព ដល់ កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះអណ្ដែតទឹកដោយផ្កាប់មុខ មានសភាពហើមស្អុយបន្តិច នៅលើខ្លួនសាកសពមិន មានស្លាកស្នាមអ្វីមួយដែលគួឲ្យកត់សំគាល់នោះទេ។
បច្ចុប្បន្នសពបន្ទាប់ពីបានពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចនគរបាលបានប្រគល់សពរៀបចំធ្វើបុណ្យតាមប្រពៃណី នៅក្នុងពិធីប្រគល់សពជូនក្រុមគ្រួសារនោះដែរ បាននិមន្តព្រះសង្ឃសូត្រមន្ត និងមានការជួយឧបត្ថម្តជាថវិកា និងគ្រឿង ឧបភោគ បរិភោគមួយចំនួនទៀតពីសំណាក់ លោកផែន ផៃរ៉េត អនុសាខាកបាតក្រហមកម្ពុជា ប្រចាំស្រុកក្រឡាញ់ផងដែរ ៕
បុរស​ម្នាក់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​វិទ្យាល័យ​ក្រឡាញ់​ ​ បុរស​ម្នាក់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ ​ប្រទះឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​វិទ្យាល័យ​ក្រឡាញ់​ ​