បុរស​៣​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​ជនបរទេស​ ​

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ផ្លូវលេខ១៨០ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បុរសទាំង៣នាក់ដែលសមត្ថកិច្ចចាប់ច្រឡំមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ ជាថៅកែកន្លែងលាងរថយន្ត ស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ជាអ្នកបើកបរ ចំណែក២នាក់ ទៀតជាកម្មករលាងរថយន្ត រួមដំណើរ ជាមួយមានឈ្មោះ ណយ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ ឯម ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅជាមួយគ្នា ជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម ១I-២២០១ ។
មុនពេលកើតហេតុ គាត់ និងកម្មករលាងរថយន្ត២នាក់ បានជិះម៉ូតូ១គ្រឿងចេញពីផឹកស៊ីនៅហាងមួយកន្លែង គោលបំណង ត្រឡប់ទៅកន្លែងលាងរថយន្តវិញ ខណៈពេលធ្វើដំណើរមកដល់ផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ស្រាប់តែ ឃើញជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានធ្វើសកម្មភាពឆក់កាបូបពីបុរសជនបរទេសម្នាក់ដែលកំពង់ដើរតាមផ្លូវ ឃើញ បែបនេះគាត់បានជិះម៉ូតូដេញតាមរហូតដល់ផ្លូវលេខ១៨០ កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ត្រូវសមត្ថកិច្ចចម្រុះដេញតាមចាប់គាត់ទាំង៣នាក់ ធ្វើឲ្យគាត់ភ័យបើកម៉ូតូរត់គេច ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់តែម្តង ៕

បុរស​៣​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​ជនបរទេស​ ​ បុរស​៣​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​ជនបរទេស​ ​ បុរស​៣​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​ជនបរទេស​ ​