បុរស​ម្នាក់​ជក់​ថ្នាំញៀន យក​សាំង​២​ប៊ីដុង ចាក់​ដុត​ខ្លួន​ទាំង​រស់​និង​ដុត​ផ្ទះ​ចោល​ ​

រតនគិរី៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង១៥នាទីថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៦នេះត្រង់ ចំណុចខាងលិចផ្សារបានលុងស្ថិតក្នុងភូមិ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
កូនគាត់ឈ្មោះប៉ិន សិលាអាយុ៣៣ឆ្នាំ និងមានប្រពន្ធ ឈ្មោះ ម៉ា យ៉ានអាយុ២៥ឆ្នាំរួមនិងកូនប្រុសអាយុ ១៣ឆ្នាំម្នាក់ រស់នៅក្នុងផ្ទះគាត់។លោកចក់ សាខនប្រាប់បន្តថាកូនគាត់មិនគិតគូររកស៊ី ឃុបឃិតគ្នាជាមួយក្មេងស្ទាវដើរលេង ពាលលាអាវ៉ាសែ នាំគ្នាសេពគ្រឿងញៀនរាប់ឆ្នាំមកហើយរហូតវង្វេងស្មារតី ហើយនៅមុនពេល កើតហេតុនេះគាត់ មិននៅផ្ទះនោះទេ កុំតែបានអ្នកជិតខាងទូរស័ព្ទប្រាប់ម្លេះឆេះម៉ត់បាត់ទៅហើយ។
ពួកគាត់ឃើញឈ្មោះប៉ិច សិលានេះបានជិះម៉ូតូដឹកសាំង២ប៊ីដុង មកដល់មុខផ្ទះបើកគម្រកចាក់សាំងចោល រួចយកដៃ លូកហ៊ោប៉ាវយកដែកកេះបម្រុងកេះដុត តែសំណាងល្អបានអ្នកជិតខាងនាំគ្នា ជួយចាប់សង្កត់ពីលើជាប់ ហើយទូរស័ព្ទ ប្រាប់កម្លាំងអ ហក្រុងបានលុងនាំយកមកឃុំទុក។
នៅព្រឹកថ្ងៃទី១៦ខែតុលានេះកម្លាំងអហក្រុងបានលុងបញ្ជូនខ្លួនមកទីបញ្ជាការអ ហខេត្តរតនគិរីដើម្បីចាត់ការបន្ត។ជាមួយ គ្នា និងករណីខាងលើនេះប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុខាងលើ បានសំណូមពរឲ្យអាណាព្យាបាល និងសមត្ថកិច្ច ពាក់ព័ន្ធសូមបញ្ជូនជនបង្កទៅមណ្ឌលកែប្រែ កុំឲ្យមានការភិតភ័យដូចពេលនេះទៀត៕

បុរស​ម្នាក់​ជក់​ថ្នាំញៀន  យក​សាំង​២​ប៊ីដុង ចាក់​ដុត​ខ្លួន​ទាំង​រស់​និង​ដុត​ផ្ទះ​ចោល​ ​ បុរស​ម្នាក់​ជក់​ថ្នាំញៀន  យក​សាំង​២​ប៊ីដុង ចាក់​ដុត​ខ្លួន​ទាំង​រស់​និង​ដុត​ផ្ទះ​ចោល​ ​ បុរស​ម្នាក់​ជក់​ថ្នាំញៀន  យក​សាំង​២​ប៊ីដុង ចាក់​ដុត​ខ្លួន​ទាំង​រស់​និង​ដុត​ផ្ទះ​ចោល​ ​