រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែង​កែង ​ល្បី​ស័ក្ដិសិទ្ធិ ​សុំ​អ្វី​បាន​ហ្នឹង

វត្ត​ត្រឡែង​កែង ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ​ហើយ​ជា​កន្លែង​ចំ​កណ្ដាល​អតីត​រាជធានី​លង្វែក​ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ ស.វ. ទី ១៦។ វត្ត​នេះ​មាន​វ័យ​ចំណាស់​ធ្លាប់​មាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​ក្នុង​សម័យ​សង្គ្រាម​រវាង​កម្ពុជា​និង​សៀម ដោយ​កង​ទ័ព​សៀម​បាន​ប្រើ​គោល​នយោបាយ​បាច​ប្រាក់​ឌួង ចូល​រនាំង​ព្រៃ​ឫស្សី។

 

រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែង​កែង ​ល្បី​ស័ក្ដិសិទ្ធិ ​សុំ​អ្វី​បាន​ហ្នឹង

 

បច្ចុប្បន្ន​នៅ​ក្នុង​វត្ត​នេះ ត្រូវ​បាន​ប្រជាជន​ដាំ​ដើម​ឫស្សី​ជា​ច្រើន​គុម្ព​ដើម្បី​រក្សា​ការ​ចងចាំ​សម្រាប់​ដាស់​តឿន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ កុំ​ឱ្យ​ភ្លេច​ពី​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ក្នុង​វត្ត​នេះ​ដែរ ​មាន​រូង​ស័ក្ដិសិទ្ធិ​មួយ ដែល​តាំង​ពី​ដើម​មក​គេ​ឱ្យ​ឈ្មោះ​ថា រូង​ពស់​ត្បាល់។ រូង​នេះ មាន​ប្រវែង​ចាប់​ពី​វត្ត​ត្រឡែងកែង​នេះ រហូត​ដល់​ភ្នំ​បាសិត​ឯ​ណោះ ដែល​មាន​រឿង​ប្រវត្តិសាស្ត្រ​តំណាល​ជា​ច្រើន។

 

រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែង​កែង ​ល្បី​ស័ក្ដិសិទ្ធិ ​សុំ​អ្វី​បាន​ហ្នឹង

 

រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែង​កែង ​ល្បី​ស័ក្ដិសិទ្ធិ ​សុំ​អ្វី​បាន​ហ្នឹង

 

ចង់​ដឹង​ច្បាស់​ថា​យ៉ាង​ណា​ខ្លះ​នោះ សូម​ទស្សនា​វីដេអូ​របស់​លោក​តា ស៊ិន ​គណៈកម្មការ​វត្ត​ត្រឡែងកែង​រៀប​រាប់៖

 

 


អត្ថបទ៖ មុន្នី រម្យ