ឃាត់ខ្លួន មន្រ្តីនគរបាល និងយោធាការពារព្រំដែនពីរនាក់ យកថ្នាំញៀន១គីឡូក្រាម ទៅលក់នៅប្រទេសវៀតណាម

រតនគិរី៖ មន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ និងមន្រ្តីយោធាការពារព្រំដែនលេខ១០២ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍៧១២ របស់វៀតណាម សហការនិងកម្លាំងអង្គភាពប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅម៉ោងប្រមាណ៨៖២០នាទី ថ្ងៃទី១៥ ខែតុលានេះ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់ បានព្យាយាមយកគ្រឿងញៀន១គីឡូមក្រាម ទៅលក់នៅប្រទេសវៀតណាម។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ឈ្មោះឈ្មោះចាប សាមៀន បម្រើការងារនៅនគរបាលវរការពារ ព្រំដែនលេខ៦២៣ និងទី២.ឈ្មោះ អាន ប៊ុនធី ជាមន្ត្រីយោធាវរការពារព្រំដែន១០២ ក្រោយឃាត់ខ្លួនបានដកហូតថ្នាំញៀន ម្សៅពណ៌ស1 គីឡូក្រាម ខណៈកំពុងឆ្លងដែនចូលប្រទេសវៀតណាម នៅស្រុកដាក់កឺ ខេត្តយ៉ាឡាវ។

លោកវរសេនីយ៍ឯក ងួន សុវណ្ណា មេបញ្ជាការវរការពារព្រំដែន៦២៣ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅវេលា ម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី១៦ ខែតុលានេះថា ឈ្មោះ ចាប សាមៀនពិតជាមន្ត្រីនគរបាលនៅអង្គភាពលោកពិតប្រាកដមែន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀត

កម្លាំងការិយាល័យកណ្តាលប្រឆាំងបទល្មើស សហការជាមួយការិយាល័យចរាចរផ្លូវគោក និងការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការរដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះអន្តរាគមន៍  ត្រង់ចំណុចគោលដៅត្រួតពិនិត្យ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដកហូតថ្នាំញៀន ១៤៤,០០០គ្រាប់។

សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើ ធ្វើឡើងនៅម៉ោង១០៖៣៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ គង់ វិច អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងដកហូតវត្ថុតាងមួយចំនួន មានថ្នាំមេតំហ្វេតាមីនពណ៌ផ្កាឈូក ចំនួន១៤៤,០០០គ្រាប់ និងរថយន្ត Camry ១គ្រឿង។

សមត្ថកិច្ចបានបន្តថា ក្រោយពីឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនជនសង្ស័យទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់បន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃាត់ខ្លួន មន្រ្តីនគរបាល និងយោធាការពារព្រំដែនពីរនាក់ យកថ្នាំញៀន១គីឡូក្រាម ទៅលក់នៅប្រទេសវៀតណាម

ឃាត់ខ្លួន មន្រ្តីនគរបាល និងយោធាការពារព្រំដែនពីរនាក់ យកថ្នាំញៀន១គីឡូក្រាម ទៅលក់នៅប្រទេសវៀតណាម