ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

ទីក្រុងប៉េកាំង ៖ ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋ ប្រជាមានិតចិនចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីចូលរួម ក្នុងវេទិកាអាស៊ានលើកទី៧រួចមក គណៈ ប្រតិភូកងយោធពលខេមរភូមិន្ទ(ខ.ភ.ម.) ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានចូលជួបពិភាក្សាការងារ ជាមួយលោកនាយឧត្តមសេនីយ៍ ឆាង វ៉ាន់ ឈ័ន រដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន នៅទីក្រុងបេ៉កាំងបន្តទៀត ។

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិ បត្តិការរវាងកងទ័ពប្រទេសទាំង២ កម្ពុជា- ចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។ ក្នុងនោះកងទ័ពរំដោះប្រជាជនចិនបាន ជួយឧបត្ថម្ភមធ្យោបាយសម្ភារជាច្រើន ដល់ ខ.ភ.ម. រួមចំណែកដល់ការបំពេញ កិច្ចការពារជាតិ រក្សាសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពង្រឹងប្រៀបការពារជាតិឲ្យ បានរឹងមាំបន្ថែមទៀត ។

លោកនាយឧត្តមសេនីយ៍ ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបន្តថា កម្មសិក្សាការីខ.ភ.ម.ដែលមកសិក្សានៅប្រទេសចិនទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ដោយឡែកការជួួយសាងសង់ ជំរំជម្រក សម្ភារបរិក្ខារដល់មន្ទីរពេទ្យព្រះកេតុមាលាពិតជារួមចំណែកពង្រឹងសុខុ មាលភាពជូនខ.ភ.ម. និងប្រជាពលរដ្ឋ យ៉ាងល្អប្រសើរ។ តាមរយៈជំនួយនេះលោក នាយឧត្តមសេនីយ៍បានស្វាគមន៍ចំពោះការចូលចតនាវារបស់កងទ័ពរំដោះប្រជាជន ចិននៅកំពង់ផែក្រុងព្រះសីហនុផងដែរ ។

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

លោកនាយឧត្តមសេនីយ៍ ឆាង វ៉ាន់ឈ័ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការយ៉ាងល្អប្រពៃ និងគ្រប់ជ្រុងជ្រោយរវាង ប្រទេសយើងទាំង២ កម្ពុជា-ចិន ។ ចិននឹង កម្ពុជាជាប្រទេសជិតខាងល្អ មានប្រពៃណី សាមគ្គីរវាងថ្នាក់ដឹកនាំប្រទេសទាំង២តាំង ពីយូរលង់ណាស់មកហើយ ។ ចំណងមិត្ត ភាពនេះត្រូវបានពង្រឹងពង្រីកឥតឈប់ ឈរ ព្រមទាំងសហការគ្នាយ៉ាងស្អិតល្មួត បន្ថែមទៀត ។ ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិនដែលអញ្ជើញជួបសម្តែងការគួរសមជាមួយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំប្រទេសកម្ពុជានាំមកនូវកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាដៃគូ យុទ្ធសា្រស្តសម្រាប់អភិវឌ្ឍមាតុភូមិកម្ពុជា។ ក្នុងនោះលោកប្រធានាធិបតីចិនក៏បាន កោតសរសើរកម្ពុជាដែលបានប្រកាន់ខ្ជាប់ នូវនយោបាយចិនតែមួយ ចូលរួមវិភាគ ទានរក្សាសន្តិភាព សុវត្ថិភាពផ្ទៃក្នុងអាស៊ាន ដោយជំរុញកិច្ចសហប្រតិបត្តិការចិន- អាស៊ាន ក្នុងទំនាក់ទំនងដែលកំពុងប្រព្រឹត្ត ទៅយ៉ាងល្អប្រសើរ ។

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជា មួយ ខ.ភ.ម. លោកនាយឧត្តមសេនីយ៍ រដ្ឋ មន្ត្រីក្រសួងការពារប្រទេសចិនបានលើក ឡើងថានឹងបន្តជួយដល់វិទ្យាស្ថានទ័ពជើង គោកថ្លុកតាសេក ក្នុងការស្នាក់នៅរបស់ កម្មសិក្សាការីដើម្បីពង្រឹងដល់ការបណ្តុះ បណ្តាល ខ.ភ.ម. ឲ្យកាន់តែមានសមត្ថ ភាពខ្ពស់បន្ថែមទៀត ។

បន្ទាប់មកលោកនាយឧត្តមសេនីយ៍ទាំង២ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើពិធីសារ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយទទួលជំនួយឧបត្ថម្ភរបស់កងទ័ព រំដោះប្រជាជនចិនជូនដល់ ខ.ភ.ម.ប្រកប ដោយបរិយាកាសរីករាយ ៕ សុខដុម

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន

Nokorwatnews

Loading...

  • ប្រមុខកងទ័ពប្រទេសទាំង២ជាអធិបតីពិធីចុះអនុស្សរណៈទទួលជំនួយឧបត្ថម្ភពីកងទ័ពរំដោះប្រជាជនចិន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: