ពិតជា​កម្មពៀរ​ណាស់​ !! សុំឪពុកទៅបង់សំណាញ់ជាអកុសល(ជម្ងឺឆ្កួតជ្រូករើឡើង) ដួលកង់ស្លាប់ផ្កាប់មុខ

ខេត្តកណ្ដាល៖ វេលាម៉ោង៥និង៤០នាទីថ្ងៃទី១៤តុលា២០១៦ព្រឹកមិញនេះនៅចំណុច ចិញ្ចើមផ្លូវមុខដីចំការរបស់ឈ្មោះ ពិន សារិន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

មានបុរសជាជនរងគ្រោះម្នាក់បាន(ស្លាប់)ឈ្មោះ អ៊ែល រតន: (ហៅឆក) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ (មានជម្ងឺឆ្កួតជ្រូកប្រចាំកាយ)ទីលំនៅបច្ចុប្បន្ន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

ពិតជា​កម្មពៀរ​ណាស់​ !! សុំឪពុកទៅបង់សំណាញ់ជាអកុសល(ជម្ងឺឆ្កួតជ្រូករើឡើង) ដួលកង់ស្លាប់ផ្កាប់មុខ

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា ការបញ្ជាក់របស់ឪពុកម្តាយជនរងគ្រោះកន្លងមកជនរងគ្រោះមានជម្ងឺប្រចាំកាយ(ជម្ងឺឆ្កួតជ្រូក)ដោយឧស្សាហ៍ប្រកាច់ជាញឹកញាប់ លុះនៅថ្ងៃទី១៤.១០.២០១៦ វេលាម៉ោង០៥:៤០នាទី ជនរងគ្រោះបានប្រាប់ឪពុកថាទៅបង់សំណាញ់នៅចំណុចស្ពានផ្លូវទៅភូមិព្រែកក្មេង ហើយជនរងគ្រោះក៏ជិះកង់ដោយមានសំណាញ់ដាក់ក្នុងធុងស្ពេត្រូចេញពីផ្ទះលុះទៅដល់ចំណុចកើតហេតុក៏ដួលកង់ប្រកាច់នៅក្នុងទឹកភក់ក្បែរចិញ្ចើមផ្លូវពេលនោះអ្នកភូមិធ្វើដំណើរទៅចងគោបានឃើញជនរងគ្រោះដួលផ្កាប់ក្នុងទឹកភក់ក៏ជួយលើកចេញពីទឹកភក់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ពិតជា​កម្មពៀរ​ណាស់​ !! សុំឪពុកទៅបង់សំណាញ់ជាអកុសល(ជម្ងឺឆ្កួតជ្រូករើឡើង) ដួលកង់ស្លាប់ផ្កាប់មុខ

តាមការពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចឃើញថាលើដងខ្លួនជនរងគ្រោះ មិនមានស្លាកស្នាមអ្វីឡើយក្នុងមាត់ក្នុងច្រមុះមានដី ជនរងគ្រោះគឺស្លាប់បណ្តាលមកពីដួលប្រកាច់(ឆ្កួតជ្រូក)ផ្កាប់មុខក្នុងទឹកភក់ថប់ដង្ហើមទើបស្លាប់ ។

ករណីនេះ កលាំងជំនាញ កំលាំងប៉ុស្តិ៍កោះរះអាជ្ញាធរភូមិ-ឃុំ ពេទ្យឃុំ និងគ្រួសារសព បានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារដួលប្រកាច់(ឆ្កួតជ្រូក)ថប់ដង្ហើមក្នុងទឹកភក់ពិតប្រាកដមែន ។ ក្រោយពេលពិនិត្យបានប្រគល់សាកសពជូនឈ្មោះ ជឿន សំអ៊ែល ត្រូវជាឪពុកបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

VD7

Loading...

  • ពិតជា​កម្មពៀរ​ណាស់​ !! សុំឪពុកទៅបង់សំណាញ់ជាអកុសល(ជម្ងឺឆ្កួតជ្រូករើឡើង) ដួលកង់ស្លាប់ផ្កាប់មុខ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: