ច្រ​ឡំដាក់​លេខថយក្រោយ​និង​ជាន់​ហ្គាបុក ប្អូនថ្លៃ​ស្លាប់​២​និង​ម្តាយក្មេក​របួសធ្ងន់

បន្ទាយមានជ័យ៖ បញ្ឆេះឡានចោល គិតថាចង់បញ្ចូលលេខទៅមុខ តែបែរជាថយក្រោយ ទៅបុកចំប្អូនថ្លៃប្រុស ស្រីនៅក្នុងផ្ទះបណ្តាលឲ្យស្លាប់២នាក់ភ្លាម។ចំណែកម្តាយក្មេករងរបួសធ្ងន់។ គ្រោះថ្នាក់នោះកើតឡើងនាម៉ោង៧ព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ត្រង់ចំណុចបរិវេណខាងក្រោមផ្ទះរបស់ឈ្មោះចែម សាមេន ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ច្រ​ឡំដាក់​លេខថយក្រោយ​និង​ជាន់​ហ្គាបុក ប្អូនថ្លៃ​ស្លាប់​២​និង​ម្តាយក្មេក​របួសធ្ងន់

លោក រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីឲ្យដឹងថា: ជនរងគ្រោះជាប្អូនថ្លៃបានស្លាប់មានឈ្មោះវី ស្រីល័ក្ខ ភេទស្រីអាយុ ២៥ឆ្នាំ និង២ឈ្មោះក្រិម បុន ភេទប្រុស អាយុ ១៦ឆ្នាំ ។និងអ្នករបួសធ្ងន់គឺម្តាយក្មេក ឈ្មោះចែម សាមេន របួសធ្ងន់។ទាំង៣នាក់រស់នៅកន្លែងកើតហេតុខាងលើ។

លោកបានបន្តថា: មុនពេលកើតហេតុនោះ ឈ្មោះសែម សុផា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាកូនប្រសាររបស់ឈ្មោះចែម សាមេន បានចូលបើកឡានទៅមុខបន្តិចបំរ៉ុងបិទទ្វារបងមុខផ្ទះ។តែដោយទើសរថយន្ដដែលចតចោលនៅមុខផ្ទះ ជននោះបានឡើងបញ្ឆេះរថយន្តតែច្រឡុំបញ្ចូលលេខថយក្រោយនិងជាន់ហ្គាដោយមិនបានមើលក៏បង្កទៅបុកប្អូនថ្លៃប្រុស ស្រីស្លាប់ ២នាក់ភ្លាមនៅក្នុងផ្ទះតែម្តង។ឯម្តាយក្មេកនៅក្បែរនោះរងរបួសធ្ងន់។

ច្រ​ឡំដាក់​លេខថយក្រោយ​និង​ជាន់​ហ្គាបុក ប្អូនថ្លៃ​ស្លាប់​២​និង​ម្តាយក្មេក​របួសធ្ងន់

សូមបញ្ជាក់ថា រថយន្តបង្កគ្រោះថ្នាក់ដ៏សោកស្តាយ គ្មានអ្វីថ្លែងនោះម៉ាកកាម៉ារីឆ្លាម ព៍ណ ស្ករផលិតនៅឆ្នាំ១៩៩៧ពាក់ស្លាកលេខ ភ្នំពេញ១៤៤៧។ឃើញគ្រោះថ្នាក់រង្គាលលើសាច់ញាតិខាងប្រពន្ធដូច្នេះ បុរសនោះបានរត់គេចខ្លួនបាត់។សមត្ថកិច្ចសន្និដ្ឋានថាបុរសកូនប្រសារនិងជាបងថ្លៃដែលជាអ្នកបើករថយន្តនោះធ្វេសប្រហែសនិងប្រព្រឹត្តិកំហុសដ៏ធ្ងន់ធ្ងរ ហើយមិនទទួលខុសត្រូវថែមទៀតព្រោះបានរត់គេចខ្លួន៕

VD7

Loading...

  • ច្រ​ឡំដាក់​លេខថយក្រោយ​និង​ជាន់​ហ្គាបុក ប្អូនថ្លៃ​ស្លាប់​២​និង​ម្តាយក្មេក​របួសធ្ងន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: