ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច្រាំងស្ទឹងក្រោមស្ពានថ្មថ្មី ទល់មុខឈាងខាងត្បួងសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដោយសាកសពទារកម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតហើមស្អុយរលួយក្នុងទឹកស្ទឹងពោធិ៍សាត់ ដែលគេសន្និដ្ឋានថាទើបតែកើតបានមួយអាទិត្យ ហើយត្រូវម្តាយអប្រិយ៍បោះចោល។

លោក ប៉ិច ស៊ីផាន់ មេប៉ុស្តិ៍ផ្ទះព្រៃ បានប្រាប់សាកសពទារកដែលម្តាយអប្រិយ៍បោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់នោះ យើងអាចសន្និដ្ឋានថា ទើបតែកើតបានចន្លោះមួយអាទិត្យប៉ុណ្ណោះទេ។ លោកមេប៉ុស្តិ៍បន្ថែមថា ដោយសារសាកសពទារកនោះ មានសភាពធំក្លិនហើមស្អុយរលួយ សមត្ថកិច្ចបានចាត់ចែកយកសពទៅបូជា និងបន្តការស្រាវជ្រាវ រកមុខម្តាយកំណាច មកផ្តន្ទាទោសតាមច្បាប់៕
ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់

ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់

ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់

ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់

VD7

Loading...

  • ប្រទះឃើញសពទារកម្នាក់ ដែលសង្ស័យថា គេយកមក​ បោះចោលក្នុងស្ទឹងពោធិ៍សាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:កំសាន្ត
Tags: