ខោ​អាវ​ខ្មៅ​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ពលរដ្ឋ​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស

ខោ​អាវ​ខ្មៅ​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ពលរដ្ឋ​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស
ខោអាវខ្មៅដែលដាក់លក់នៅលើទីផ្សារប្រទេសថៃ(រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

សារព័ត៌មានអន្តរជាតិ បានផ្សាយថា ខណៈដែលពលរដ្ឋកំពុងកាន់ទុក្ខចំពោះការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ នោះ សម្លៀកបំពាក់ពណ៌ខ្មៅ បានឡើងថ្លៃពី ៨០បាត ទៅដល់ ៣០០បាត ដោយសារតម្រូវការខ្ពស់រហូតដាច់ស្តុក។

សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានដកស្រង់សម្ដីម្ចាស់ហាងលក់សម្លៀកបំពាក់មួយនៅទីក្រុងបាងកក ចុះផ្សាយថា ជាធម្មតា អាវយឺតខ្មៅគ្មានម៉ាក ដែលធ្លាប់មានតម្លៃត្រឹមតែ ៨០បាត ទៅ ១២០បាតនោះ ត្រូវបានគេលក់ក្នុងតម្លៃ ៣០០បាត។

បើតាម Channel News Asia ក្រសួងពាណិជ្ជកម្មថៃ បានប្រាប់ទៅសាធារណជនឲ្យដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេចំណាយលុយលើសពី ២៥០បាត សម្រាប់អាវយឺតខ្មៅគ្មានម៉ាកនោះ។ អ្នកលក់ខោអាវប្រឈមនឹងការជាប់ពន្ធគារ ៧ឆ្នាំ ឬពិន័យជាប្រាក់ ១៤ម៉ឺនបាត សម្រាប់ការតំឡើងតម្លៃខ្ពស់ពេក។

ខោ​អាវ​ខ្មៅ​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ពលរដ្ឋ​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស

អាជ្ញាធរថៃនិយាយថា កង្វះខាតអាវខ្មៅនេះ នឹងសម្បូរឡើងវិញក្នុងរយៈពេល ១សប្ដាហ៍ ដោយសារតែរោងចក្របានរួតរះផលិតសម្លៀកបំពាក់ឈុតខ្មៅនេះកាន់តែច្រើនបន្ថែមទៀត។

ចំណែកអាជ្ញាធរទេសចរណ៍ថៃ ក៏បានចេញសេចក្ដីណែនាំដល់ភ្ញៀវទេសចរចូលទៅប្រទេសថៃផងដែរ ដោយប្រាប់ឲ្យពួកគេស្លៀកពាក់ខ្មៅ និងបង្ហាញឥរិយាបថគោរព នៅពេលពួកគេចេញដើរជាសាធារណៈអំឡុងពេលប្រទេសនេះកំពុងកាន់ទុក្ខ។ អាជ្ញាធរថៃ បានលើកទឹកចិត្តចំពោះការធ្វើដំណើរចូលទៅលេងប្រទេសថៃ ប៉ុន្តែ បានណែនាំភ្ញៀវទេសចរ កុំឲ្យបញ្ចេញអកប្បកិរិយាមិនសមរម្យ និងខ្វះការគោរព៕

ដោយ៖ លោក សូរ្យ ជ័យឧត្ដម
VOD

Loading...

  • ខោ​អាវ​ខ្មៅ​ឡើង​ថ្លៃ​ខ្ពស់ ខណៈ​ពលរដ្ឋ​ថៃ​កាន់​ទុក្ខ​ទូទាំង​ប្រទេស已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/16  Category:ជីវិតនិងសង្គម
Tags: